រ៉ូម៉ានីបញ្ជូនទាហានទៅជួយឧបត្ថម្ភសម្ព័ន្ធភាពអន្តរជាតិប្រឆាំង IS
28/07/2016 09:38
(VOVworld) - រដ្ឋមន្រ្តីការពារជាតិរ៉ូម៉ានីលោក Mihnea Motoc នាថ្ងៃទី២៧ កក្កដា បានឲ្យដឹងថា ប្រទេសនេះ នឹងបញ្ជូនអ្នកជំនាញការហ្វឹកហ្វឺនសឹកចំនួន៥០នាក់ ទៅជួយឧបត្ថម្ភសម្ព័ន្ធភាពអន្តរជាតិប្រឆាំងអង្គការ រដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសនៅស៊ីរីនិងអ៊ីរ៉ាក់។

ប៉ូលីសបំពេញភារកិច្ចក្នុងយុទ្ធនាការប្រឆាំងភេរវកម្ម (EPA/TTXVN) (VOVworld) - រដ្ឋមន្រ្តីការពារជាតិរ៉ូម៉ានីលោក Mihnea Motoc នាថ្ងៃទី២៧ កក្កដា បានឲ្យដឹងថា ប្រទេសនេះនឹងបញ្ជូនអ្នកជំនាញការហ្វឹកហ្វឺនសឹកចំនួន៥០នាក់ទៅ ជួយឧបត្ថម្ភសម្ព័ន្ធភាពអន្តរជាតិប្រឆាំងអង្គការរដ្ឋអ៊ីស្លាម (IS) ស្វ័យប្រកាសនៅស៊ីរី និងអ៊ីរ៉ាក់។លោក Motoc បានឲ្យដឹងថា សកម្មភាពលើកនេះជាការរួមវិភាគទាន របស់រ៉ូម៉ានីក្នុងការខំប្រឹងប្រែងប្រឆាំង IS របស់សម្ព័ន្ធភាពយោធាដឹកនាំ ដោយ អាមេរិកនៅស៊ីរីនិងអ៊ីរ៉ាក់។ មុននោះ នាថ្ងៃទី២០ កក្កដា ក្រសួងការពារជាតិអង់គ្លេស ក៏បានឲ្យដឹងថា នឹង បញ្ជូនទាហានប្រមាណទ្វេដងទៅកាន់អ៊ីរ៉ាក់ ចាប់ពី២៥០នាក់ នាបច្ចុប្បន្នឡើង រហូតដល់ទៅ៥០០នាក់ដើម្បីជួយឧបត្ថម្ភសកម្មភាពប្រឆាំង IS៕
Related






