VOV WorldVOV World
រូបថតពីផ្កាយរណបបញ្ជាក់ថា៖ កូរ៉េខាងជើងបន្តសកម្មភាពសាកល្បងនុយក្លេអ៊ែរ
13/04/2017 09:50
(VOVworld) – អង្គការស្រាវជ្រាវប្រទេសកូរ៉េខាងជើង “38 North” ទើបនឹងឲ្យ ដឹងថា៖ រូបថតពីផ្កាយរណប ពាណិជ្ជកម្មដែលត្រូវបានថតរូបនៅទីកន្លែងធ្វើការ សាកល្បងនុយក្លេអ៊ែរ Punggye-ri នៃប្រទេសនេះ នាថ្ងៃទី ១២ មេសា បាន បង្ហាញថា ព្យុងយ៉ាងបន្ត សកម្មភាពនៅទីនេះ ហើយត្រៀមរៀបចំឲ្យការធ្វើសាក ល្បងនុយក្លេអ៊ែរជាបន្ត។
រូបថតពីផ្កាយរណបបញ្ជាក់ថា៖ កូរ៉េខាងជើងបន្តសកម្មភាពសាកល្បងនុយក្លេអ៊ែរ
រូបថតពីផ្កាយរណបបញ្ជាក់ថា៖ កូរ៉េខាងជើងបន្តសកម្មភាពសាកល្បងនុយក្លេអ៊ែរ (VNA) (VOVworld) – អង្គការស្រាវជ្រាវប្រទេសកូរ៉េខាងជើង “38 North” ទើបនឹងឲ្យ ដឹងថា៖ រូបថតពីផ្កាយរណបពាណិជ្ជកម្មដែលត្រូវបានថតរូបនៅទីកន្លែងធ្វើការ សាកល្បងនុយក្លេអ៊ែរ Punggye-ri នៃប្រទេសនេះ នាថ្ងៃទី ១២ មេសា បាន  បង្ហាញថា ព្យុងយ៉ាងបន្តសកម្មភាពនៅទីនេះ ហើយត្រៀមរៀបចំឲ្យការធ្វើសាក ល្បងនុយក្លេអ៊ែរជាបន្ត។ នាថ្ងៃដដែល វិទ្យុសម្លេងអាមេរិកបានដកស្រង់ប្រភព ព័ត៌មានរបស់រដ្ឋាភិបាលអាមេរិកបានឲ្យដឹងថា៖ ប្រទេសកូរ៉េខាងជើង «អាចដាក់ សម្ភារៈនុយក្លេអ៊ែរមួយក្នុងផ្លូវរូងក្រោមដីដែលអាចដាក់ឲ្យដំណើរការ ឧបាយករណ៍ នេះ នាព្រឹកថ្ងៃទី ១៥ មេសា តាមម៉ោងនៅសាធារណៈរដ្ឋប្រជាធិប តេយ្យប្រជា មានិតកូរ៉េ»។ ប៉ុន្តែ មជ្ឈដ្ឋានមន្ត្រីយោធាកូរ៉េខាងត្បូងបានឲ្យដឹងថា៖ មិន ទាន់រកឃើញសញ្ញាវិសាមញ្ញណាមួយក្នុងព័ត៌មានអំពីលទ្ធភាពធ្វើការ សាកល្បងនុយក្លេអ៊ែរនៅឡើយ៕