VOV WorldVOV World
សាព័ត៌មាននៃបណ្តាស្ថាប័នតំណាងបរទេសប្រចាំនៅវៀតណាមជាស្ពាននាំវៀតណាមខិតជិតជាមួយពិភពលោក
11/01/2016 10:14
(VOVworld)-នាថ្ងៃទី១១មករានៅទីក្រុងហាណូយ ក្រសួងការបទេសវៀតណាម បានរៀបចំពិធីជួបសំណេះសំណាលដើមឆ្នាំជាមួយតំណាងស្ថានទូត
សាព័ត៌មាននៃបណ្តាស្ថាប័នតំណាងបរទេសប្រចាំនៅវៀតណាមជាស្ពាននាំវៀតណាមខិតជិតជាមួយពិភពលោក
អនុរដ្ឋមន្ត្រីការបរទេសលោក Ha Kim Ngoc ថ្លែងមតិក្នុងពិធី  (រូបថតៈ TTXVN) (VOVworld)-នាថ្ងៃទី១១មករានៅទីក្រុងហាណូយ ក្រសួងការបទេសវៀតណាម បានរៀបចំពិធីជួបសំណេះសំណាលដើមឆ្នាំជាមួយតំណាងស្ថានទូត អ្នកយក ព័ត៌មាននិងអនុព័ន្ធសារព័ត៌មាននៃបណ្តាស្ថាប័នតំណាងបរទេសប្រចាំនៅវៀត ណាមក្នុងឱកាសចូលឆ្នាំថ្មី២០១៦។ ដោយអះអាងជាមួយអ្នកយកព័ត៌មាននិង អនុព័ន្ធសារព័ត៌មាននៃស្ថាប័នតំណាងបរទេសប្រចាំនៅវៀតណាមជាស្ពាននាំ វៀតណាមខិតកាន់តែជិតជាមួយនឹងពិភពលោកនិងនាំពិភពលោកខិតកាន់តៃ ជិតជាមួយនឹងវៀតណាម អនុរដ្ឋមន្ត្រីការបទេសវៀតណាម លោក Ha Kim Ngoc មានបំណង ថា នាពេលខាងមុខនឹងបន្តទទួលបានការយកចិត្តទុកដាក់និងការ ជួយឧបត្ថម្ភ ពីស្ថានទូត អ្នកយកព័ត៌មាននិងអនុព័ន្ធសារព័ត៌មាននៃបណ្តាស្ថាប័ន បរទេស​ប្រ ចាំនៅវៀតណាម ដើម្បីមិត្តភក្តិអន្តរជាតិយល់ច្បាស់និងត្រឹមត្រូវអំពី ស្ថានភាព នៅវៀតណាមលើគ្រប់វិស័យ។ ទិដ្ឋភាពនៃពិធី (រូបថតៈ TTXVN)         អនុរដ្ឋមន្ត្រី Ha Kim Ngoc ក៏បានអះអាងថា ក្រសួងការបរទេសវៀតណាម នឹងបន្តជួយឧបត្ថម្ភនិងបង្កលក្ខណៈងាយស្រួល ដើម្បីជូនដំណឹងទាន់ ពេលវេលា អំពីព្រឹត្តិការណ៍កិច្ចការបរទេសសំខាន់ៗរបស់វៀតណាម ព្រមទាំង ផ្សាភ្ជាប់អ្នក យកព័ត៌មាន ស្ថាប័នតំណាងបរទេសនិងអង្គការអន្តរជាតិនានា ជាមួយនឹងក្រ សួង ស្ថាប័នតំណាងនានារបស់វៀតណាមផងដែរ៕