VOV WorldVOV World
សាធារណៈមតិជប៉ុនបន្តវាយតំលៃខ្ពស់ដំណើរបំពេញទស្សនកិច្ចនៅជប៉ុនរបស់អគ្គលេខា Nguyen Phu Trong
20/09/2015 08:35
Vovworld-អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានបញ្ចប់ប្រកបដោយជោគជ័យ
សាធារណៈមតិជប៉ុនបន្តវាយតំលៃខ្ពស់ដំណើរបំពេញទស្សនកិច្ចនៅជប៉ុនរបស់អគ្គលេខា Nguyen Phu Trong
សាធារណៈមតិជប៉ុនបន្តវាយតំលៃខ្ពស់ដំណើរបំពេញទស្សនកិច្ចនៅជប៉ុនរបស់អគ្គលេខា Nguyen Phu Trong         Vovworld-អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បាន បញ្ចប់ប្រកបដោយជោគជ័យដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅជប៉ុន​ចាប់ពីថ្ងៃ ទី១៥ដល់ថ្ងៃទី១៨កញ្ញ។ សាធារណៈមតិជប៉ុនក្នុងប៉ុន្មានថ្ងៃនេះនៅ​សម្ដែងក្តីសង្ឃឹម ការអភិវឌ្ឍន៍ថ្មីក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ អង្គភាព​អាជីវកម្មជាច្រើនបាន សម្ដែងការសិប្បាយរីករាយអំពីយថាទស្សន៍សហប្រតិបត្តិការថ្មីរវាងអង្គភាពអាជីវកម្ម នៃប្រទេសទាំងពីរ។ លោក Masaharu Mochizuki នាយកគ្រប់គ្រងក្រុមហ៊ុនសេវាកម្ម សុខាភិបាល​ Kanagawa ក្រុមហ៊ុនដែល​បាន​បង្កើតសាជិវកម្មនៅវៀតណាមបានចាត់ ទុកថា ពីឥឡូវនេះក្រុមហ៊ុនរបស់​លោក​នឹងងាយស្រួលជាង។ មធ្យោបាយសារព័ត៌មានជប៉ុនក្នុងប៉ុន្មានថ្ងៃនេះបន្តមានអត្ថបទសសេរស្ដីពីដំណើរ ទស្សនកិច្ចនៅជប៉ុនរបស់អគ្គលេខា Nguyen Phu Trong។ បណ្ដា​កាសែត​ច្បា់ចេញផ្សាយ នាថ្ងៃទី១៦និង១៧បានចុះផ្សាយព័ត៌មានអំពីដំណើរ​ទស្សន​កិច្ច​ជាផ្លូវការរបស់អគ្គលេខា Nguyen Phu Trongលើកត្រដែតសាមគ្គីភាព​វៀតណាម​-ជប៉ុនលើគ្រប់វិស័យ។ ដោយ ចំណងជើងថា​សេចក្តីថ្លែងការណ៍រួម​វៀតណាម-ជប៉ុន កិច្ចសហប្រតិបត្តិការជិតស្និទ្ធក្នុង វិស័យសេដ្ឋកិច្ច កាសែត Sankei កាសែត​ប្រចាំថ្ងៃសេដ្ឋកិច្ចជួរមុខរបស់ជប៉ុនបានសង្កត់ ធ្ងន់ថា ក្នុងការ​ជួប​សន្ទនារវាង​អគ្គលេខា Nguyen Phu Trong និងនាយករដ្ឋមន្ត្រី Shinzo Abe ថ្នាក់​ដឹកនាំ​ទាំង​ពីរ​រូបសន្យាជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មនិងថាមពល ទន្ទឹមនឹង​នោះសកម្មជំរុញនិងសំរេចដំណើរការចរចារលើកិច្ចព្រមព្រៀងដៃគូ​សេដ្ឋកិច្ច​ យុទ្ធសាស្ត្រឆ្លងប៉ាស៊ីហ្វិក(TPP)។ នេះជាឱកាសបើកទូលាយកិច្ច​សហប្រតិបត្តិ​ការ​​ សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ៕

More