សាធារណៈមតិអន្តរជាតិព្រួយបារម្ភយ៉ាងខ្លាំងអំពីការដែលចិនបន្តបង្កភាពតានតឹងនៅលើសមុទ្រខាងកើត
10/05/2014 09:17
(VOV)_នាថ្ងៃទី ៩ ឧសភា EU បានឡើងសម្លេងស្ដីពីការព្រួយបារម្ភ និងតាមដានរាល់សភាពការណ៍នៅលើសមុទ្រខាងកើត។

(VOV)_នាថ្ងៃទី ៩ ឧសភា EU បានឡើងសម្លេងស្ដីពីការព្រួយបារម្ភ និងតាមដាន រាល់សភាពការណ៍នៅលើសមុទ្រខាងកើត។ ឆ្លើយសម្ភាសន៍របស់អ្នកយកព័ត៍មាន នៃវិទ្យុសម្លេងវៀតណាម លោក Sebasyien Brabant អ្នកនាំពាក្យរង នៃគណៈ កម្មា ធិការជាន់ខ្ពស់ទទួលបន្ទុកបញ្ហានយោបាយ សន្តិសុខនិងទំនាក់ទំនងអន្តរជាតិ EU បានអះអាងថា៖ “ យើងខ្ញុំបានស្នើភាគីទាក់ទិននានា ត្រូវស្វែងរកបណ្ដាដំណោះស្រាយសន្តិភាព និងកិច្ចសហប្រតិបត្តិការអោយសមស្រប ជាមួយច្បាប់អន្តរជាតិ ពិសេសគឺសមស្រប ជាមួយអនុសញ្ញាអង្គការសហប្រជាជាតិស្ដិពីច្បាប់សមុទ្រ ក៏ដូចជា ស្នើភាគីទាក់ទិន នានាធានាសុវត្ថិភាព និងសន្តិសុខនាវាចរណ៍។ យើងខ្ញុំក៏អំពាវនាវអោយបណ្ដា ភាគី ត្រូវដំណើការបណ្ដាវិធានការនានាដើម្បីបន្ធូស្រាលភាពតានតឹង និងរាំងស្កាត់រាល់ សកម្មភាពដោយ ឯកតោភាគី អាចគំរាមគំហែងទៅដល់សន្តិភាព និងស្ថិរភាពនៅ ក្នុងតំបន់។” លោក Sebasyien Brabant (VOV) នៅសន្និសីទមន្ត្រីជាន់ខ្ពស់អាស៊ាន ត្រៀមរៀបចំអោយសន្និសីទកំពូលអាស៊ាន លើកទី២៤ និងបណ្ដាសន្និសីទទាក់ទិននានា នាថ្ងៃទី ៩ឧសភា បណ្ដាប្រទេសអាស៊ាន សុទ្ធតែសម្ដែងនូវការព្រួយបារម្ភយ៉ាងជ្រាលជ្រៅ ចំពោះសភាពការណ៍នាបច្ចុប្បន្នដែល ជះឥទ្ធិពលទៅដល់សន្តិភាព សន្តិសុខ សុវត្ថិភាពនាវាចរណ៍នៅក្នុងតំបន់។ តាមនោះ ស្នើអាស៊ានត្រូវសំដែងនូវគោលជំហរឯកភាព ក្នុងនោះស្នើភាគីនានាត្រូវគោរពច្បាប់ តាមអន្តរជាតិ និងអនុសញ្ញារបស់អង្គការសហប្រជាជាតិស្ដីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២…។ល៕
Related






