សាធារណៈរដ្ឋឆែកទទួលរៀបចំមហោស្រពសំនៀងអាជីវករវៀតណាមទូទាំងទ្វីបអឺរ៉ុប
28/10/2015 09:55
Vovworld-មហោស្រពសំនៀងអាជីវករទូទាំងទ្វីបអឺរ៉ុប ២០១៥នឹងប្រព្រឹត្តទៅនៅរដ្ឋធានី Praha នាចុងខែវិច្ឆិការ ឆ្នាំ២០១៥។
សាធារណៈរដ្ឋឆែកទទួលរៀបចំមហោស្រពសំនៀងអាជីវករវៀតណាមទូទាំងទ្វីបអឺរ៉ុប (showbizviet.eu) Vovworld-មហោស្រពសំនៀងអាជីវករទូទាំងទ្វីបអឺរ៉ុប២០១៥នឹងប្រព្រឹត្តទៅនៅ រដ្ឋធានី Praha នាចុងខែវិច្ឆិការឆ្នាំ២០១៥។ ដោយប្រធានបទអាជីវករច្រៀង២០១៥ មហោស្រពសំដៅជំរុញសកម្មភាពវប្បធម៍សិល្បៈក្នុងសហគមន៍អង្គភាពអាជីវកម្ម វៀតណាមនៅទ្វីបអឺរ៉ុប ទន្ទឹមនឹងនោះបង្កឱកាសដើម្បីអង្គភាពអាជីវកម្មជួបប្រាស្រ័យ ចែករំលែកនិងបង្កើតដៃគូក្នុងការអភិវឌ្ឍន៍អាជីវកម្ម។ លោក Pham Gia Hau អនុប្រធាន គណៈកម្មការអចិន្ត្រៃយ៍គណៈចាត់តាំងមហោស្រពបានឲ្យដឹងថា៖ “ក្នុងច្រើនឆ្នាំកន្លងមក មជ្ឈដ្ឋានអាជីវករជាកំលាំងស្នូលនៃសហគមន៍ជនវៀត ណាមលើទូទាំងទ្វីបអឺរ៉ុប។គេជាអ្នកនិយមច្រៀង។ នេះជាទីលានលេងសំរាប់ជនគ្រប់ រូបជិតស្និទ្ធជាមួយគ្នាជាង ស្គាល់មិត្តថ្មី បង្កើតឱកាសថ្មី។ ដោយមានអត្ថន័យដូច្នេះ ខ្ញុំ គិតថា អាជីវករលើទូទាំងទ្វីបអឺរ៉ុបនឹងគាំទ្រកម្មវិធីនេះ៕”
Related






