សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េសំណូមពរអាមេរិកលុបចោលបទដាក់ទណ្ឌកម្ម
09/01/2015 11:17
(VOVworld) - នាថ្ងៃទី៨ មករា សាធារណៈរដ្ឋប្រជាធិ បតេយ្យប្រជាមានិតកូរ៉េបានសំណូមពរអាមេរិកលុប ចោលបទដាក់ទណ្ឌកម្មទាំងឡាយដែលមិនសមហេតុ សមផល ទៅលើព្យុងយ៉ាង

ខ្សែភាពយន្ត "The Interview" - ជាភាពយន្តដែលបង្កើតភាពតានតឹងដ៏ធ្ងន់ធ្ង រវាងវ៉ាស៊ីនតោននិងព្យុងយ៉ាងនាពេលថ្មីៗនេះ (រូបថត៖Reuters) (VOVworld) - នាថ្ងៃទី៨ មករា សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបាន សំណូមពរអាមេរិកលុបចោលបទដាក់ទណ្ឌកម្មទាំងឡាយដែលមិនសមហេតុសម ផល ទៅលើព្យុងយ៉ាង ព្រមទាំងអំពាវនាវឲ្យកូរ៉េខាងត្បូងបង្ហាញច្បាស់ពីគោល ជំហរក្នុងការកែលំអរទំនាក់ទំនងរវាងប្រទេសកូរ៉េទាំង២។ទីភ្នាក់ងារសារព័ត៏មាន មជ្ឈឹមរបស់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ (KCNA) បានដកស្រង់ សេចក្ដីប្រកាសរបស់គណៈកម្មាធិការការពារជាតិនៃប្រទេសនេះដោយលើក ច្បាស់ថា បទដាក់ទណ្ឌកម្មទាំងឡាយដែលអាមេរិកដាក់លើប្រទេសកូរ៉េនេះតាំង ពីមុនមកសុទ្ធតែផ្អែកទៅលើភាពអមិត្ត។តាមនោះ អាមេរិកបានរុញទំនាក់ទំនង រវាងព្យុងយ៉ាងនិងវ៉ាស៊ីនតោនឈានទៅការប្រឈមមុខគ្នាដ៏អាក្រក់បំផុតតាំង ពីដើមឆ្នាំមក។ដោយហេតុនេះ វ៉ាស៊ីនតោនត្រូវត្រួតពិនិត្យគោលនយោបាយ អមិត្តចំពោះព្យុងយ៉ាងឡើងវិញ បើប្រសិនជាមិនចង់ទទួលរងគ្រោះមហន្តរាយ ដោយសង្គ្រាមនោះ៕
Related






