VOV WorldVOV World
សាធារណៈរដ្ឋសាយព្រឺសមានគោលបំណងអភិវឌ្ឍន៍សហប្រតិបតិ្តការយ៉ាងជាក់ស្ដែងជាមួយវៀតណាម
14/09/2015 10:26
(VOVworld) - តាមសេចក្ដីអញ្ជើញរបស់ក្រសួងការបរ ទេសសាធារណៈរដ្ឋសាយព្រឺស ចាប់ពី ថ្ងៃទី១១ដល់ ថ្ងៃទី១២ កញ្ញា អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Bui Thanh Son បានអញ្ជើញទៅបំពេញទស្សន កិច្ចការងារនៅសាយព្រឺស។
សាធារណៈរដ្ឋសាយព្រឺសមានគោលបំណងអភិវឌ្ឍន៍សហប្រតិបតិ្តការយ៉ាងជាក់ស្ដែងជាមួយវៀតណាម
អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son (ខាងឆ្វេង)និងរដ្ឋមន្រ្តីការបរទេស សាយព្រឺសលោក Ioannis Kasoulides(រូបថត៖Vietnamplus) (VOVworld) - តាមសេចក្ដីអញ្ជើញរបស់ក្រសួងការបរទេសសាធារណៈរដ្ឋសាយ ព្រឺស ចាប់ពី ថ្ងៃទី១១ដល់ថ្ងៃទី១២ កញ្ញា អនុរដ្ឋមន្រ្តីការបរទេសវៀតណាមលោក  Bui Thanh Son បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅសាយព្រឺស។ក្នុងដំ ណើរទស្សនកិច្ចលើក នេះ លោក Bui Thanh Son បានជួបសន្ទនាជាមួយរដ្ឋមន្រ្តីការ បរទេសសាយ ព្រឺស អនុរដ្ឋមន្រ្តីហិរញ្ញវត្ថុ ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហ កម្ម និងតំណាង ជនវៀតណាមនៅទីនេះផងដែរ។ រដ្ឋមន្រ្តីការបរទេសសាយព្រឺស លោក Ioannis Kasoulides បានអះអាងថា សាយ ព្រឺសយកចិត្តទុកដាក់យ៉ាងខ្លាំង ដល់ទីផ្សារវៀតណាម ហើយមានគោលបំណង អភិវឌ្ឍន៍កិច្ចសហប្រតិបតិ្តការ ជាក់ស្ដែងជាមួយវៀតណាម។ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្ដូរគណៈ ប្រតិភូគ្រប់ជាន់ថ្នាក់ និងជំរុញកិច្ចសហប្រតិបតិ្តការ ពាណិជ្ជកម្មនិងវិនិយោគទ្វេ ភាគី៕