សាធារណមតិបារាំងរំពឹងទុកជាច្រើនទៅលើដំណើរទស្សនកិច្ចវៀតណាមរបស់ប្រធានាធិបតីបារាំងលោក Francois Hollande
03/09/2016 08:36
(VOVworld)-ប្រធានាធាធិបតីបារាំង លោក Francois Hollande នឹងអញ្ជើញមាន ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមនាប៉ុន្មានថ្ងៃខាងមុខ។

ប្រធានាធាធិបតីបារាំង លោក Francois Hollande (VOVworld)-ប្រធានាធាធិបតីបារាំង លោក Francois Hollande នឹងអញ្ជើញមាន ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមនាប៉ុន្មានថ្ងៃខាងមុខ។ នេះជាដំណើរ ទស្សន កិច្ចដើមដំបូងរបស់ប្រធានាធិបតីបារាំងគិតតាំងពីឆ្នាំ២០០៤មក។ ក្នុង ឱកាសនេះដែរ អ្នកយកព័ត៌មាននៃវិទ្យុសម្លេងវៀតណាមបានធ្វើការសំភាសន៍ប្រ ជាជននិងអាណិកជន វៀតណាមនៅបារាំងស្តីពីយថាទស្សន៍បង្កើនទំនាក់ទំនង មិត្តភាពនិងកិច្ចសហប្រតិបត្តិ ការមិត្តភាពរវាងវៀតណាមជាមួយបារាំងបន្ទាប់ពី ដំណើរទស្សនកិច្ចរបស់លោក Hollande នាពេលខាងមុខ ជាពិសេសក្នុងកាលៈ ទេសៈដែលប្រទេសទាំងពីរកំពុងខិតខំ ប្រឹងប្រែងកសាងទំនាក់ទំនងដៃគូយុទ្ធ សាស្ត្រយ៉ាងជ្រាលជ្រៅនិងលើគ្រប់វិស័យ។ តាមសាស្ត្រាចារ្យ Pierre Journoud គ្រូ បង្រៀនប្រវត្តិសាស្ត្រទំនើបនៅមហាវិទ្យាល័យ Paul-Valery Montpellier ទី៣ថា បារាំងមានសក្កានុភាពសហប្រតិបត្តិការដ៏ធំធេងលើ គ្រប់វិស័យនិងមានបំណង សហប្រតិបត្តិការយូអង្វែងជាមួយវៀតណាម។រីឯខ្លួនវិញ បណ្ឌិតប្រវត្តិសាស្ត្រ Patrice Jorland អតីតសមាគមមិត្តភាពបារាំង-វៀតណាម (AAFV) បានសម្តែងក្តី ជឿជាក់ថា ដំណើរទស្សនកិច្ចវៀតណាមរបស់ប្រធានាធិបតី Francois Holland នឹងរួមចំណែកជម្រុញថែមទៀត ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ទាក់ទិនទៅ នឹងសាលក្រមរបស់តុលាការកណ្តាលអន្តរជាតិស្តីពីបញ្ហាសមុទ្រខាងកើត បណ្ឌិត Jorland រំពឹងទុកថា ដំណើរទស្សនកិច្ចរបស់លោក Hollande នឹងរួមចំណែក សកម្ម ចូលក្នុងស្ថានភាពតំបន់។ សាស្រ្តាចារ្យ Henry Dang អាណិកជនវៀតណាម មួយ នាក់ដែលកំពុងរស់នៅបារាំងឲ្យដឹងថា លោកសង្ឈឹមថា បារាំងគាំទ្រវៀតណាម ឲ្យបានច្រើនថែមទៀតលើបញ្ហាសមុទ្រខាងកើតនិងទំនាក់ទំនងយុទ្ធសាស្ត្ររវាងវៀត ណាមជាមួយបារាំងកាន់តែជាក់ស្តែងនិងស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ៕
Related






