VOV WorldVOV World
សាធារណមតិអឺរ៉ុបស្ងើចសរសើរការដែលវៀតណាមរៀបចំប្រកបដោយជោគជ័យ IPU 132
09/04/2015 09:57
(VOVworld)-នាថ្ងៃទី៨មេសា បញ្តាញព័ត៌មានអឺរ៉ុប Euro Presse Imageបានចុះ ផ្សាយអត្ថបទស្តីពីការ ដែលវៀតណាមត្រូវបានសហភាពសភាពិភពលោក
សាធារណមតិអឺរ៉ុបស្ងើចសរសើរការដែលវៀតណាមរៀបចំប្រកបដោយជោគជ័យ IPU 132
សាធារណមតិអឺរ៉ុបស្ងើចសរសើរការដែលវៀតណាមរៀបចំ ប្រកបដោយជោគជ័យ IPU 132 (រូបថតៈ TTXVN) (VOVworld)-នាថ្ងៃទី៨មេសា បញ្តាញព័ត៌មានអឺរ៉ុប Euro Presse Imageបានចុះផ្សាយ អត្ថបទស្តីពីការដែលវៀតណាមត្រូវបានសហភាពសភាពិភពលោក ជ្រើស រើសរៀប ចំមហាសន្និបាតសហភាពអន្តរសភាពិភពលោកលើកទី១៣២ (IPU 132)ចាប់ពីថ្ងៃទី ២៨មិនា ដល់ថ្ងៃតី១មេសានៅទីក្រុងហាណូយ។ យោងតាមអត្ថបទនេះថា ការទទួល រៀបចំព្រឹត្តិការណ៍អន្តរជាតិធំ១នេះរបស់វៀតណាម បានសម្តែងនូវការរីកធំធាត់ ក៏ដូចជាការបោះជំហានថ្មី ក្នុងការបង្កើនទំនាក់ទំនងរវាងរដ្ឋសភាវៀតណាមជាមួយ រដ្ឋសភានៃប្រទេសនានា។ លើសពីនេះទៀត អត្ថបទ ក៏បានសង្កត់ធ្ងន់ដែរថា ការផ្តើមគំនិតជាច្រើនរបស់វៀតណាមត្រូវបានមិត្តភក្តិអន្តរជាតិ វាយតម្លៃខ្ពស់និង បានបញ្ចូនទៅបណ្តាសេចក្តីសម្រេចចិត្តសំខាន់ៗរបស់មហា សន្និបាតផងដែរ។ តាមអ្នកនិពន្ធអត្ថបទនេះថា លទ្ធផលសំខាន់បំផុតនៃមហា សន្និបាតគឺការចេញ សេចក្តីថ្លែងការក្រុងហាណូយ ជាឯកសារ១សម្តែងនូវទស្សន វិស័យ គោលដៅ និងបណ្តាការសន្យាសកម្មភាពនៃសភានានា សំដៅអភិវឌ្ឍន៍​គោលដៅអភិវឌ្ឍន៍ ចីរភាពរបស់ពិភពលោកក្រោយឆ្នាំ២០១៥៕          អត្ថបទក៍បានដកស្រង់សំដីរបស់លោក Saber Chowdhury ប្រធាន IPU ដោយ អះអាងថា វៀតណាមមានតួនាទីសំខាន់ក្នុងបណ្តាខ្លឹមសានៃមហាសន្និបាត រាល់ ការរួមចំណែករបស់វៀតណាមនឹងជាបទពិសោធន៍ថ្លៃថ្នូ សម្រាប់សកម្មភាពសភា របស់បណ្តាប្រទេស៕