សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េអំពាវនាវកូរ៉េខាងត្បូងកែលំអទំនាក់ទំនង
15/01/2014 08:33
(VOVworld)-នាថ្ងៃទី១៤មករា សាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានឹកកូរ៉េអំពាវនាវឲ្យកូរ៉េខាងត្បូង

ថ្នាក់ដឹកនាំនៃប្រទេសកូរ៉េទាំងពីរ (រូបថតៈ Punemirror) (VOVworld)-នាថ្ងៃទី១៤មករា សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េអំពាវ នាវឲ្យកូរ៉េខាងត្បូង ខំប្រឹងប្រែងបង្កើតបរិយាកាសកែលំអរទំនាក់ទំនង រវាងប្រ ទេសកូរ៉េទាំងពីរនេះ។ ក្នុងការចុះផ្សាយលើទំព័រកាសែត “Rodong Shinmun” សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េបានសង្កត់ធ្ងន់ថា “ការកែលំអរទំនាក់ ទំនងរវាងប្រទេសកូរ៉េទាំងពីរមាន អត្ថន័យសំខាន់ក្នុងការដោះស្រាយរាល់បញ្ហា ស្ថាបនាប្រទេសឡើងវិញ”។ សេចក្តីអំពាវនាវត្រូវបាននាំចេញ បន្ទាប់ពីព្យុងយ៉ាង បដិសេធសំណើររបស់កូរ៉េខាងត្បូងស្តីអំពី ការពិភាក្សាលើបញ្ហាជួបជុំគ្រួសារដែល បែកបាក់គ្នាក្នុងសម័យសង្គ្រាម។ មុននោះ ក្នុងបទសន្ទរកថា អំណរសាទឆ្នាំថ្មី២០១៤លើទូរទស្សន៍ថ្នាក់ដឹកនាំ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េលោក Kim Jong-Un ក៏សង្កត់ធ្ងន់ថា “ព្យុងយ៉ាងនឹងបង្កើតបរិយាកាសងាយស្រួល សម្រាប់ កែលំអទំនាក់ទំនងរវាងសា ធារណរដ្ឋប្រជាធិបតេយ្យប្រជាមានឹកកូរ៉េ ជាមួយ កូរ៉េខាងត្បូង”៕
Related
More





