VOV WorldVOV World
សារព័ត៌មានពង្រីកនូវតួនាទីនាំមកផលប្រយោជន៍វិជ្ជមានសម្រាប់សង្គម
12/04/2017 10:35
(VOVworld)-នាព្រឹកថ្ងៃទី១២មេសានៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការ មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan បានអញ្ជើញជា អធិបតីសន្និសីទស្តីពីការងាផ្តល់ព័ត៌មាននិងផ្សព្វផ្សាយរវាងគណៈកម្មាធិការមជ្ឈឹម
សារព័ត៌មានពង្រីកនូវតួនាទីនាំមកផលប្រយោជន៍វិជ្ជមានសម្រាប់សង្គម
ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ Nguyễn Dân/TTXVN) (VOVworld)-នាព្រឹកថ្ងៃទី១២មេសានៅទីក្រុងហាណូយ ប្រធានគណៈកម្មាធិការ មជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម លោក Nguyen Thien Nhan បានអញ្ជើញជា អធិបតីសន្និសីទស្តីពីការងាផ្តល់ព័ត៌មាននិងផ្សព្វផ្សាយរវាងគណៈកម្មាធិការមជ្ឈឹម  រណសិរ្សមាតុភូមិវៀតណាមជាមួយថ្នាក់ដឹកនាំអង្គការនយោបាយ-សង្គមមួយចំនួន ។ លោក Nguyen Thien Nhan បានចាត់ទុកថា ឆ្នាំ២០១៧នេះជាឆ្នាំទី២អនុវត្ត សេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២ និងជាឆ្នាំទី៣  អនុវត្តនូវសេចក្តីសម្រេចចិត្តមជ្ឈឹមលើកទី៨របស់រណសិរ្សមាតុភូមិវៀតណាម។ ដើម្បីរួមសហការបំពេញល្អការងារផ្សព្វផ្សាយព័ត៌មានក្នុងឆ្នាំ២០១៧នេះ ស្ថាប័ន សារព័ត៌មាននានាត្រូវផ្តោតសំខាន់លើការផ្សព្វផ្សាយនូវសកម្មភាពសំខាន់ទាំង១១  របស់រណសិរ្សមាតុភូមិវៀតណាម។ ក្នុងនោះមាន ចលនា “ប្រជាជនទាំងមូល កសាងជនបទថ្មី ទីក្រុងឆ្លាត” ចលនា “សាមគ្គី ច្នៃប្រឌិតថ្មី ប្រឡងប្រណាំងលើក ​ កំពស់ទិន្នផល គុណភាព ប្រសិទ្ធភាពនិងធ្វើសមាហរណកម្មអន្តរជាតិ”៕