សារព័ត៌មានជប៉ុនអំពាវនាវឲ្យចិនគោរពច្បាប់អន្តរជាតិ
30/07/2016 08:36
(VOVworld) – ទាក់ទិនដល់សាលក្រមរបស់តុលាការ មជ្ឈត្តកម្មអចិន្ត្រៃយ៍នៅ ក្រុងឡេអេរ ប្រទេសហូឡង់ ស្តីពីការប្តឹងតវ៉ារបស់ហ្វីលីពីនចំពោះចិន ការសែតធំៗ របស់ជប៉ុន ដូចជា “Sankei” “Asahi” និង “Yomiuri” បានចុះផ្សាយអត្ថបទជា ច្រើនអំពាវនាវឲ្យចិន ប្រតិបត្តិតាមច្បាប់អន្តរជាតិ។

សារព័ត៌មានជប៉ុនអំពាវនាវឲ្យចិនគោរពច្បាប់អន្តរជាតិ (VNA) (VOVworld) – ទាក់ទិនដល់សាលក្រមរបស់តុលាការមជ្ឈត្តកម្មអចិន្ត្រៃយ៍នៅ ក្រុងឡេអេរ ប្រទេសហូឡង់ ស្តីពីការប្តឹងតវ៉ារបស់ហ្វីលីពីនចំពោះចិន ការសែត ធំៗរបស់ជប៉ុន ដូចជា “Sankei” “Asahi” និង “Yomiuri” បានចុះផ្សាយអត្ថបទ ជា ច្រើនអំពាវនាវឲ្យចិនប្រតិបត្តិតាមច្បាប់អន្តរជាតិ។ កាសែត “Sankei” បានសង្កត់ ធ្ងន់ថា៖ តុលាកាមជ្ឈត្តកម្មអចិន្ត្រៃយ៍បានបដិសេធទាំងស្រុងការ ទាមទាខុសឆ្គង អំពីផែនទី ៩ កំណាត់របស់ចិនលើសមុទ្រខាងកើត ព្រមទាំង អំពាវនាវដាក់ សម្ពាធតាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីស្នើឲ្យ ប៉ែកាំងទទួលស្គាល់ សាលក្រម។ តាមកាសែតនេះថា គោលជំហររបស់ចិនមិន ទទួលស្គាល់សាល ក្រមរបស់តុលាការបានធ្វើឲ្យប្រទេសនេះឯតោភាគីខ្លួន ក្នុងសហគមន៍អន្តរជាតិ។ កាសែត “Asahi” បានអំពាវនាវឲ្យចិនក្លាយទៅ ជាប្រទេសមានការទទួលខុសត្រូវ ក្នុងការរក្សាសណ្ឋាប់ធ្នាប់តាមច្បាប់អន្តរជាតិ៕
Related






