VOV WorldVOV World
សារព័ត៌មានបរទេសចាត់ទុកវៀតណាមទទួលផលប្រយោជន៍ច្រើនបំផុតពី TPP
15/10/2015 09:38
Vovworld-តាមទីភ្នាក់ងារសារព័ត៌មានកាណាដា (CP) ថា កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក
សារព័ត៌មានបរទេសចាត់ទុកវៀតណាមទទួលផលប្រយោជន៍ច្រើនបំផុតពី TPP
សារព័ត៌មានបរទេសចាត់ទុកវៀតណាមទទួលផលប្រយោជន៍ច្រើនបំផុតពី TPP         Vovworld-តាមទីភ្នាក់ងារសារព័ត៌មានកាណាដា (CP) ថា កិច្ចព្រមព្រៀង​ដៃគូ​ ពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) នឹងជំរុញខឿនសេដ្ឋកិច្ច​នៃប្រទេស សមាជិកចំនួន១២តាមរយៈការបើកទូលាយទីផ្សារពាណិជ្ជកម្មក្នុងប្លុក។ ប៉ុន្តែផល ប្រយោជន៍ដែលនាំមកសំរាប់ភាគីនានានឹងខុសគ្នា។ ទីភ្នាក់ងារ CP បានចាត់ទុកថា វៀតណាមស្ថិតក្នុងចំណោមប្រទេសទទួលផលច្រើនបំផុតពី TPP ដោយការរីកចំរើន ខាងចំណេញក្នុងផ្នែកចំនួន២គឺតម្បាញកាត់ដេរនិងស្បែកជើង ដោយការលុបចោលពន្ធដា នៅអាមេរិកនិងទីផ្សារធំៗផ្សេងៗ។ តាមការ​ព្យាករណ៍​ថា សេដ្ឋកិច្ចវៀតណាមនឹងមាន កំណើន១១%នាឆ្នាំ២០២៥ ក្នុងនោះការនាំចេញ​កើនឡើង២៨%។ ល្បឿននេះវ៉ាដាច់ សមាជិកនានាក្នុង TPP ហើយវៀតណាម​នឹងក្លាយទៅជាកន្លែងមកល្អរបស់អ្នក ផលិតទំនិញក្នុងតំលៃថោកដែលចង់រក្សាការប្រកួត​ប្រជែងដោយផ្អែកលើតំលៃពលករទាប៕