VOV WorldVOV World
សារព័ត៌មានអាហ្សង់ទីនស្ងើចសរសើរកិច្ចការផ្លាស់ប្តូរថ្មីរបស់វៀតណាម
20/12/2015 09:02
(VOVworld) – នាថ្ងៃទី ១៩ ធ្នូ ទីភ្នាក់ងារសារព័ត៌មាន អាហ្សង់ទីន Telam បានចុះ ផ្សាយអត្ថបទសរសេរដែល ស្ងើចសរសើរសិមិទ្ធិក្នុងកិច្ចការផ្លាស់ប្តូរថ្មីនៅ វៀតណាម។
សារព័ត៌មានអាហ្សង់ទីនស្ងើចសរសើរកិច្ចការផ្លាស់ប្តូរថ្មីរបស់វៀតណាម
សារព័ត៌មានអាហ្សង់ទីនស្ងើចសរសើរកិច្ចការផ្លាស់ប្តូរថ្មីរបស់វៀតណាម (Image: VNA) (VOVworld) – នាថ្ងៃទី ១៩ ធ្នូ ទីភ្នាក់ងារសារព័ត៌មានអាហ្សង់ទីន Telam បានចុះ  ផ្សាយអត្ថបទសរសេរដែលស្ងើចសរសើរសិមិទ្ធិក្នុងកិច្ចការផ្លាស់ប្តូរថ្មីនៅ វៀតណាម។ អ្នកកាសែតអាហ្សង់ទីននិងជាប្រធានការិយាល័យព័ត៌មាន អន្តរជាតិ Telam លោក Horacio Rana បានសរសេរអត្ថបទនេះ។ លោកបាន អះអាងថា៖ កិច្ចការផ្លាស់ប្តូរថ្មីវនៅវៀតណាមក្នុងអំឡុងជិត ៣០ ឆ្នាំកន្លងទៅ មិនអាចប្រៀប នឹងបានឡើយ។ គឺជាខឿនសេដ្ឋកិច្ចបើកទ្វារ វៀតណាមទទួល បានជោគជ័យដ៏ ធំធេងដែលពិភពលោកទាំងមូលត្រូវទទួលស្គាល់។ អត្ថបទ បានដកស្រង់ពាក្យសំដីនៃអគ្គនាយិការកម្មវិធីអភិវឌ្ឍន៍របស់ អ.ស.ប. (UNDP)  លោកស្រី Helen Clark ដែលវាយតំលៃខ្ពស់ចំពោះលទ្ធផលដែលវៀតណាម ទទួលបានលើវិស័យ សមភាពភេទអប់រំការងារធ្វើសុខាភិបាល។ អាត្រាជន ក្រីក្របានថយចុះយ៉ាងខ្លាំងុំ ក្នុងដំណាក់កាល ១៩៩០-២០១០ កំណើនជា មធ្យមរបស់វៀតណាមទទួលបាន ៧,៣%។ វៀតណាមត្រូវជំរុញខ្លាំងកំណែ ទម្រង់រចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច បង្កើនការទាក់ទាញវិនិយោគពីបរទេស តាមនោះ​ លើកកំពស់ថែមទៀតជីវ ភាពរស់នៅរបស់ប្រជាពលរដ្ឋ។ អត្ថបទ សរសេរក៏បានដកស្រង់ពាក្យសំតីរបស់​សាស្ត្រាចារ្យ លោក Tsuboi Yoshiharu ចំណុះមហាវិទ្យាល័យ Waseda របស់ ជប៉ុន បានវាយតំលៃថា៖ វៀតណាម បានធ្វើសមាហរណកម្មអន្តរជាតិនិងតំបន់ យ៉ាងសកម្មតាមរយៈក្របខ័ណ្ឌ អាស៊ានឬកិ​ច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអន្តរប៉ាស៊ីហ្វិក (TPP)។ នា ៥០ ឆ្នាំខាងមុខ​ វៀតណាមគប្បីលើកកំពស់តួនាទីនិងឋានៈរបស់ខ្លួននៅអាស៊ាន នៅលើពិភពលោក៕​