VOV WorldVOV World
សារព័ត៌មានអេហ្ស៊ីបនិងអ៊ីស្រាអែលជូនព័ត៌មានអំពីប្រធានាធិបតីអ៊ីស្រាអែលបំពេញទស្សនកិច្ចនៅវៀតណាម
22/03/2017 08:56
(VOV)_ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ ប្រធានាធិបតីអ៊ីស្រា​អែល លោក Reuven Ruvi Rivlin ត្រូវបានសារព័ត៍មាននៅមជ្ឈឹមបូពា៍ ​និងអ៊ីស្រា​អែលជូនព័ត៌មានជាបន្តបន្ទាប់។ គេហទំព័រ Youm Sabaa របស់​អឹហ្ស៊ីបបានជូន​ព័ត៍មាន៖ ប្រធានាធិបតីអ៊ីស្រាអែល លោក Reuven Ruvi Rivlin
សារព័ត៌មានអេហ្ស៊ីបនិងអ៊ីស្រាអែលជូនព័ត៌មានអំពីប្រធានាធិបតីអ៊ីស្រាអែលបំពេញទស្សនកិច្ចនៅវៀតណាម
សារព័ត៌មានអេហ្ស៊ីបនិងអ៊ីស្រាអែលជូនព័ត៌មានអំពីប្រធានាធិបតីអ៊ីស្រាអែលបំពេញទស្សនកិច្ចនៅវៀតណាម (VOV)_ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមរបស់ ប្រធានាធិបតីអ៊ីស្រា​អែល  លោក Reuven Ruvi Rivlin ត្រូវបានសារព័ត៍មាននៅមជ្ឈឹមបូពា៍ ​និងអ៊ីស្រា​អែលជូន ព័ត៌មានជាបន្តបន្ទាប់។ គេហទំព័រ Youm Sabaa របស់​អឹហ្ស៊ីបបានជូន​ព័ត៍មាន៖ ប្រ ធានាធិបតីអ៊ីស្រាអែល លោក Reuven Ruvi Rivlin ​បំពេញទស្សនកិច្ច​នៅវៀតណាម  ដោយមានគណៈប្រតិភូជាអ្នកសេដ្ឋកិច្ច​និងយោធាធំៗ។ សេចក្ដីស្នូល​ក្នុងរបៀបវារះ ជាទំនាក់ទំនងសេដ្ឋកិច្ច ​សន្តិសុខ ​និងយោធារវាងប្រទេសទាំងពីរ។ ដកស្រង់ពាក្យ សំដីរបស់ប្រធានាធិបតី​លោក ​Reuven Ruvi Rivlin មុនពេលចេញដំណើរ​ទស្សនកិច្ច លើកនេះបានអោយដឹងថា៖​ “ ដំណើរទស្សន​កិច្ចលើកនេះបានបង្ហាញទំនាក់ទំនង ជិតស្និទ្ធរវាងប្រទេសទាំងពីរ។ វៀតណាម​ជាប្រទេសមួយមានទីតាំងភូមិសាស្ត្រសំខាន់ នៅទ្វីបអាស៊ី។”។ វិទ្យុជាតិអ៊ីស្រាអែល​ នាថ្ងៃទី២១មិនា បានជូនព័ត៍មានថា៖ក្នុងជំ នួបសន្ទនាជាមួយប្រធាន​រដ្ឋ​វៀតណាម​ លោក Tran Dai Quang នៅទីក្រុងហាណូយ  ប្រធានាធិបតី​ លោក​ Reuven Ruvi Rivlin បានអះអាងនូវការខំប្រឹងប្រែងជំរុញកិច្ច ព្រមព្រៀង​ពាណិជ្ជកម្មសេរីរវាងប្រទេសទាំង​ពីរ។​ ប្រធានរដ្ឋវៀតណាមក៏បានសង្កត់ ធ្ងន់ថា៖ ​ប្រទេសទាំងពីរកំពុងមានជំហានលោតផ្លោះ​ជាច្រើន និងដំណើរទស្សនកិច្ច លើក​នេះ​​របស់ប្រធានាធិបតី​ លោក Reuven Ruvi Rivlin នឹងរួមចំណែកជំរុញ​កិច្ច សហប្រតិបត្តិការលើគ្រប់វិស័យ៕