សារព័ត៌មានអ៊ីតាលីទទួលស្គាល់បរិយាកាសវិនិយោគគួរឲ្យទាក់ទាញនៅវៀតណាម
14/05/2015 09:19
(VOVworld) - កាសែតសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជួរមុខ របស់អ៊ីតាលី “ព្រះអាទិត្យ ២៤ម៉ោង” បានអះអាងថា វៀតណាមកំពុងក្លាយទៅជាទីកន្លែងពេញនិយម១ របស់វិនិយោគិនបរទេសជាច្រើន។

រោងចក្រផលិតកម្មម៉ូតូ Vespa របស់ក្រុមហ៊ុន Piaggio វៀតណាម (រូបថត៖VNP) (VOVworld) - ក្រោមចំណងជើង “បណ្ដាវិនិយោគិនបរទេសជ្រើសរើសវៀតណាម ជាទីមកដល់” កាសែតសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជួរមុខរបស់អ៊ីតាលី “ព្រះអាទិត្យ២៤ ម៉ោង” បានអះអាងថា វៀតណាមកំពុងក្លាយទៅជាទីកន្លែងពេញនិយម១របស់វិនិ យោគិនបរទេសជាច្រើន។តាមអត្ថបទសរសេរនេះថា ក្នុងឆ្នាំ២០១៤ វៀតណាម ទាក់ទាញបានប្រភពទុនវិនិយោគដោយផ្ទាល់ពីបរទេសចំនួន២៤ពាន់លានដុល្លា អាមេរិក កើន៣១%បើប្រៀបនឹងឆ្នាំ២០១៣។កំណើនសេដ្ឋកិច្ច GDP របស់វៀត ណាមមាន៦%ក្នុងឆ្នាំទៅមិញក៏ដូចជាចំណាយពលករទាប គឺជា កត្តាដែលជំរុញ វិនិយោគិនបរទេសបន្តបណ្ដាក់ទុនចូលក្នុងវៀតណាម។អត្ថបទ សរសេរនេះចាត់ ទុកថា វិនិយោគិនបរទេសជាច្រើនជ្រើសរើសវៀតណាមដោយ សារកម្លាំងទាក់ ទាញនៃទីផ្សារក្នុងប្រទេសដែលពោរពេញទៅដោយសក្ដានុភាព និងគោលដៅ គឺដល់ឆ្នាំ២០២០ វៀតណាមនឹងក្លាយទៅជាប្រទេសឧស្សាហកម្ម១ ជាសារវ័ន្ត៕
Related






