VOV WorldVOV World
សារព័ត៌មានអន្តរជាតិវាយតំលៃខ្ពស់ដំណើរទស្សនកិច្ចនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីរុស្ស៊ី
07/04/2015 09:55
Vovworld-ក្រុមហ៊ុនសារព័ត៌មាននិងផ្សពផ្សាយអន្តរជាតិ ជាច្រើនក្នុងរយៈ​ពេល​២ថ្ងៃ ទី៦និងទី៧មេសាបានជូន តំណឹង
សារព័ត៌មានអន្តរជាតិវាយតំលៃខ្ពស់ដំណើរទស្សនកិច្ចនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីរុស្ស៊ី
សារព័ត៌មានអន្តរជាតិវាយតំលៃខ្ពស់ដំណើរទស្សនកិច្ចនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីរុស្ស៊ី (TASS)         Vovworld-ក្រុមហ៊ុនសារព័ត៌មាននិងផ្សពផ្សាយអន្តរជាតិជាច្រើនក្នុងរយៈ​ពេល ​២ថ្ងៃ ទី៦និងទី៧មេសាបានជូនតំណឹងនិងពិចារណាអំពីដំណើរទស្សនកិច្ច​នៅវៀត ​ណាមរបស់នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Dmitry Medvedev។ នៅ​សហព័ន្ធ​រុស្ស៊ី បណ្ដា​ ទីភ្នាក់ងារសារព័ត៌មានធំៗដូចជា Ria Novosti, TASS, Interfax សុទ្ធតែបានជូន​តំណឹង ​អំពីលទ្ធផលនៃការចរចាររវាងនាយករដ្ឋមន្ត្រី​វៀតណាមលោក Nguyen Tan Dung និងនាយករដ្ឋមន្ត្រីរុស្ស៊ីលោក Dmitry Medvedev ក៏ដូចជាការជួបសន្ទនា​របស់ ​នាយករដ្ឋមន្ត្រី Medvedev ជាមួយ​អគ្គលេខាលោក Nguyen Phu Trong និងប្រធានរដ្ឋ លោក Truong Tan Sang។         ទីភ្នាក់ងារសារព័ត៌មាន Reuters របស់អង់គ្លេសបានជូនតំណឹងអំពីការ​ដែល​ ហាណូយនិងម៉ូស្គូនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងដើម្បីបង្កើតដំបន់​ពាណិជ្ជកម្ម ​សេរី។​ទីភ្នាក់ងារសារព័ត៌មាន AP របស់អាមេរិកបានដកស្រង​ពាក្យ​របស់​នាយករដ្ឋ មន្ត្រី​រុស្ស៊ីលោក Medvedev ថា ព្យាករណ៍តំលៃប្រាក់ពាណិជ្ជកម្ម​ប្រចាំឆ្នាំ​ជាមួយវៀត ណាមអាចកើនឡើង៤ដងមុនឆ្នាំ២០២០ ឡើងដល់១មឺន​លាន​ដុល្លារ​អាមេរិក៕