សារព័ត៌មានស៊ីរីផ្សាយព័ត៌មានអំពីការស្លាប់របស់មេដឹកនាំ IS
15/06/2016 08:57
(VOVworld) – នាថ្ងៃទី ១៤ មិថុនា សារព័ត៌មានតំបន់ របស់ស៊ីរីបានដកស្រងប្រភពព័ត៌មាន ដែលមានទំនាក់ ទំនងជាមួយអង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS) បាន អះអាងថា៖ មេដឹកនាំ នៃអង្គការភេរវកម្មនេះ Abu Bakr al Baghdadi បានស្លាប់ ប៉ុន្តែ មិនបានឲ្យដឹង ព័ត៌មាន លំអិតទេ។

សារព័ត៌មានស៊ីរីផ្សាយព័ត៌មានអំពីការស្លាប់របស់មេដឹកនាំ IS (Image: VNA) (VOVworld) – នាថ្ងៃទី ១៤ មិថុនា សារព័ត៌មានតំបន់របស់ស៊ីរីបានដកស្រង ប្រភពព័ត៌មាន ដែលមានទំនាក់ទំនងជាមួយអង្គការដ្ឋឥស្លាមស្វ័យប្រកាស (IS) បានអះអាងថា៖ មេដឹកនាំ នៃអង្គការភេរវកម្មនេះ Abu Bakr al Baghdadi បានស្លាប់ ប៉ុន្តែ មិនបានឲ្យដឹង ព័ត៌មានលំអិតទេ។ ក្នុងពេលនោះ ទីភ្នាក់ងារ សារព័ត៌មានផ្សេងៗទៀតបានឲ្យដឹង ថា៖ al Baghdadi ត្រូវបានកំទិចក្នុងយុទ្ធនា ការវាយប្រហារតាមផ្លូវអាកាសរបស់អាមេរិកនៅ ស៊ីរី។ មុននោះ នាថ្ងៃទី ១០ មិថុនា កន្លងទៅ កាណាល់ទូរទស្សន៍របស់អ៊ីរ៉ាក់ Al Sumariya បានឲ្យដឹងថា៖ al Baghdadi រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងៗទៀតរបស់ IS បានរង របួស នាយប់ថ្ងៃទី ៩ មិថុនា ក្នុងពេលយន្តហោះចំបាំងរបស់អាមេរិកវាយប្រហារនៅ ខេត្ត Nineveh ជិតនឹងតំបន់ខ្សែព្រំដែនរវាងស៊ីរីនិងអ៊ីរ៉ាក់។ ប៉ុន្តែ កងទ័ព ចម្រុះប្រឆាំងភេរវកម្មដឹក នាំដោយអាមេរិកបានឲ្យដឹងថា៖ គេមិនទាន់អាច បញ្ជាក់ព័ត៌មានពោលខាងលើនៅឡើយ ហើយក៏មិនមានបដិសេធដំណើរការ វាយប្រហារពោលខាងលើទេ។ al Baghdadi ទើបនឹងស្វ័យប្រកាសជាព្រះមហា ក្រត្សរបស់ជនឥស្លាមលើពិភពលោក។ កាយវិការនេះត្រូវបានជនឥស្លាម កណ្ដាលនិយមចាត់ទុកជាអំពើខុសឆ្គង។ អង្គការភេរវកម្មនៃមុខសញ្ញានេះ បានទន្ទ្រានកាន់កាប់តំបន់ មួយចំនួននៅអ៊ីរ៉ាក់និងស៊ីរី៕
Related






