VOV WorldVOV World
សារទូរលេខអំណរគុណរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមជូនប្រធានាធិបតីអាមេរិក
13/07/2015 07:23
Vovworld-ក្នុងឱកាសបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការ នៅអាមេរិក​ចាប់​ពី​ថ្ងៃទី៦ដល់ថ្ងៃទី១០កក្កដា អគ្គលេខា បក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បាន ផ្ញើរសារទូរលេខអំណរគុណប្រធានាធិបតីអាមេរិកលោក Barack Obama
សារទូរលេខអំណរគុណរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមជូនប្រធានាធិបតីអាមេរិក
សារទូរលេខអំណរគុណរបស់អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមជូនប្រធានាធិបតីអាមេរិកនិងអគ្គលេខាថិការអង្គការសហប្រជាជាតិ (VOV)         Vovworld-ក្នុងឱកាសបញ្ចប់ដំណើរទស្សនកិច្ចជាផ្លុវការនៅអាមេរិក​ចាប់​ពី​ថ្ងៃ ទី៦ដល់ថ្ងៃទី១០កក្កដា អគ្គលេខាបក្សកុម្មុយនីស្តវៀតណាមលោក Nguyen Phu Trong បានផ្ញើរសារទូរលេខអំណរគុណប្រធានាធិបតីអាមេរិកលោក Barack Obama។ ក្នុងសារទូរលេខនេះ​ លោក Nguyen Phu Trong បានឲ្យដឹងថា ដំណើរទស្សនកិច្ចលើក នេះចំនឹងឱកាសរមលឹកខួបលើកទី២០ប្រក្រតីភាពទំនាក់ទំនងរវាងវៀតណាមនិង អាមេរិក ដ៏មានអត្ថន័យនិងបន្សល់ទុកនូវចំណាប់​អារម្មណ៍​ដ៏ជ្រាលជ្រៅអំពីទឹកដី និងមនុស្សសហរដ្ឋអាមេរិក។ លោកអគ្គលេខា Nguyen Phu Trong បានប្រសិទ្ធិពរឲ្យ ទំនាក់ទំនងមិត្តភាពនិងដៃគូរលើគ្រប់​វិស័យ​​​រវាងប្រទេសទាំងពីរវៀតណាម-អាមេរិក អភិវឌ្ឍន៍យ៉ាងល្អប្រសើរដោយ​ឥតឈប់ឈរ។         ក្នុងឱកាសដំណើរបំពេញទស្សនកិច្ចលើកនេះដែរ​លោកអគ្គលេខាបក្ស Nguyen Phu Trong ក៏បានផ្ញើរសារទូរលេខអំណរគុណអគ្គលេខាធិការអង្គការ​សហប្រជាជាតិ លោក Ban Ki Moon ផងដែរ។ ក្នុងសារទូតរលេខនេះ លោក Nguyen Phu Trong បាន ប្រសិទ្ធិពរអង្គការសហប្រជាជាតិបន្តអភិវឌ្ឍន៍យ៉ាង​ខ្លាំងក្លា​ថែមទៀតចលនាបានការ ខំប្រឹងប្រែងរួមរបស់សហគមន៍អន្តរជាតិនិង​រួមចំណែកកាន់តែប្រសិទ្ធិភាពសំរាប់ ពិភពលោកនិងមនុស្សលោក ប្រសិទ្ធិពរឲ្យ​ទំនាក់ទំនងសហប្រតិបត្តិការរវាងវៀត ណាមនិងអង្គការសហប្រជាជាតិបាន​អភិវដ្ឍន៍យ៉ាងល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ៕