VOV WorldVOV World
សារទូរលេខសាកសួរសុខទុក្ខសាធារណៈរដ្ឋអ៊ីស្លាមប៉ាគីស្ថាននិងអាហ្គានីស្ថាន
29/10/2015 08:55
(VOVworld) - នាថ្ងៃទី២៨ តុលា ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានផ្ញើរសារទូរលេខសាកសួរ សុខទុក្ខជូនដល់ប្រធានាធិបតីសាធារណៈរដ្ឋអ៊ីស្លាម ប៉ាគីស្ថានលោក Mamnoon Hussain និងប្រធានាធិបតី សាធារណៈរដ្ឋអ៊ីស្លាមអាហ្គានីស្ថានលោក Ashraf Ghani។
សារទូរលេខសាកសួរសុខទុក្ខសាធារណៈរដ្ឋអ៊ីស្លាមប៉ាគីស្ថាននិងអាហ្គានីស្ថាន
(VOVworld) - ទទួលព័ត៌មានថា​ គ្រោះរញ្ជួយដីកំរិត៧,៥រិចទ័រកើតមានឡើងនាថ្ងៃទី ២៦ តុលា ឆ្នាំ២០១៥ បានបណ្ដាលការបាត់បង់និងខូចខាតដ៏ធ្ងន់ធ្ងរអំពីអាយុជីវិត និងទ្រព្យសម្បត្តិទៅលើប្រទេសប៉ាគីស្ថាននិងអាហ្គានីស្ថាននោះ នាថ្ងៃទី២៨ តុលា  ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានផ្ញើរសារទូរលេខ សាកសួរសុខ ទុក្ខជូនដល់ប្រធានាធិបតីសាធារណៈរដ្ឋអ៊ីស្លាមប៉ាគីស្ថានលោក Mamnoon Hussain និងប្រធានាធិបតីសាធារណៈរដ្ឋអ៊ីស្លាមអាហ្គានីស្ថានលោក Ashraf Ghani។នាយក រដ្ឋមន្រ្តីវៀតណាមលោក Nguyen Tan Dung បាន ផ្ញើរសារទូរលេខសាកសួរសុខទុក្ខ ជូនដល់នាយករដ្ឋមន្រ្តីសាធារណៈរដ្ឋ អ៊ីស្លាមប៉ាគីស្ថានលោក Nawar Sharif។នាថ្ងៃ ដដែល ឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋ មន្រ្តីការបរទេសវៀតណាមលោក Pham Binh Minh បានផ្ញើរសារទូរលេខសាក សួរសុខទុក្ខជូនដល់ឧបការីកិច្ចការបរទេសរបស់ នាយករដ្ឋមន្រ្តីប៉ាគីស្ថានលោក Sartaj Aziz និងរដ្ឋមន្រ្តីការបរទេសអាហ្គានីស្ថាន លោក Salahuddin Rabbani ផងដែរ៕