សាសនា Cao Dai ជានិច្ចកាលរួមដំណើរជាមួយការអភិវឌ្ឍន៍របស់ប្រទេសជាតិ
24/11/2015 09:54
(VOV)_នាថ្ងៃទី២៣ វិច្ឆិកា ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្យមាតុភូមិវៀតណាម លោក Nguyen Thien Nhan

សាសនា Cao Dai ជានិច្ចកាលរួមដំណើរជាមួយការអភិវឌ្ឍន៍របស់ប្រទេសជាតិ (VOV)_នាថ្ងៃទី២៣ វិច្ឆិកា ប្រធានគណៈកម្មាធិការមជ្ឈឹម រណសិរ្យមាតុភូមិវៀត ណាម លោក Nguyen Thien Nhan បានផ្ញើសារលិខិត អបអរសាទរ បណ្ដាអ្នកមុខ អ្នកការ និងអ្នកកាន់សាសនា Cao Dai គ្រប់រូប ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ លើកទី៩០ទិវាបង្កើតសាសនា Cao Dai។ ក្នុងសារលិខិតនេះ លោក Nguyen Thien Nhan បានអះអាងថា៖ ក្នុងរយៈពេល៩០ឆ្នាំកសាងនិងអភិវឌ្ឍន៍ ជាមួយប្រពៃណី ស្នេហារជាតិ ផ្សាភ្ជាប់ រួមដំណើរជាមួយប្រជាជាតិ ប្រជាពលរដ្ឋកាន់សាសនា Cao Dai បានលើកកំពស់ស្មារតីស្នេហារជាតិ សាមគ្គីភាពរួមជាមួយប្រជាជនគ្រប់ស្រ ទាប់តស៊ូប្រឆាំងសត្រូវឈ្លានពាន ការពារប្រទេសជាតិ។ សាសនា Cao Dai ជានិច្ច កាលអនុវត្តល្អគោលការណ៍របស់បក្ស គោលនយោបាយច្បាប់របស់រដ្ឋ សកម្ម ចូលរួមបណ្ដាចលនាប្រឡងប្រណាំងស្នេហារជាតិ ។ ប្រធានរណសិរ្យមាតុភូមិ វៀតណាមបានសម្ដែងជំនឿជាក់ថា៖នាពេលខាងមុខនេះ ប្រជាពលរដ្ឋនឹងបន្តពង្រី កកម្លាំងផែនមហាសាមគ្គីជាតិ កសាងជីវភាពរស់នៅប្រកបដោយសេចក្ដីសុខខាង ផ្លូវលោកផង និងខាងផ្លូវធម៌ រួមចំណែកយ៉ាងសកម្ម ក្នុងបុព្វហេតុកសាងនិងការពារ ផ្លាស់ប្តូរថ្មី ប្រទេសជាតិ៕
Related




