VOV WorldVOV World
សាស្ត្រាចារ្ស Ngo Bao Chau ជួបសំណេះសំណាលជាមួយនិស្សិតទីក្រុងហូជីមិញ
22/08/2013 08:16
VOV-សាស្ត្រាចារ្សគណិតវិទ្យា Ngo Bao Chau បានជួបសំណេះសំណាល​ជាមួយ​និស្សិតទីក្រុងអំពីប្រធានបទ ការជួបគ្នារវាងវិទ្យាសាស្ត្រនិងសិល្បៈ។
សាស្ត្រាចារ្ស Ngo Bao Chau ជួបសំណេះសំណាលជាមួយនិស្សិតទីក្រុងហូជីមិញ
សាស្ត្រាចារ្ស Ngo Bao Chau ជួបសំណេះសំណាលជាមួយនិស្សិតទីក្រុងហូជីមិញ (vov.vn)         VOV-ក្នុងក្របខ័ណ្ឌវេទិការអាស៊ាន-កាណាដាឆ្នាំ២០១៣​នាយប់ថ្ងៃទី២១​សីហានៅមហាវិទ្យាល័យវិទ្យាសាស្ត្រសង្គមសាស្ត្រនិងមនុស្សសាស្ត្រទីក្រុង​ ហូជីមិញ សាស្ត្រាចារ្សគណិតវិទ្យា Ngo Bao Chau បានជួបសំណេះសំណាល ​ជាមួយ​និស្សិតទីក្រុងអំពីប្រធានបទ ការជួបគ្នារវាងវិទ្យាសាស្ត្រនិងសិល្បៈ។ ប្រធានបទនេះបានធ្វើឲ្យនិស្សិតជាច្រើនកោតសរសើរអំពីការយល់ដឹងក៏ដូចជា ការវាយតំលៃបញ្ហាដោយឡែករបស់សាស្ត្រចារ្សគណិតវិទ្យា។         ក្នុងតួនាទីជាអ្នកប្រមូលផ្ដុំនិងដាក់សំណួរចំពោះសាស្ត្រាចារ្ស Ngo Bao Chau អ្នកការទូត Ton Nu Thi Ninh បានឲ្យដឹងអំពីគំនិតរបស់ខ្លួនថា៖         “ខ្ញុំចាប់អារម្មណ៍ខ្លាំងពេលបានឃើញថា កំពូលអ្នកវិទ្យាសាស្ត្រមួយរូបបាន មានការចែករំលែកសង្គម​ជាមួយអ្នកផ្សេងៗទៀត។ សាស្ត្រាចារ្សកំពុងបានបើក ចំហរទឹកចិត្តនិង​ការយល់ដឹងរបស់ខ្លួនចំពោះសង្គមវៀតណាម។ ប្រការនោះថ្លៃថ្លា ណាស់៕”