VOV WorldVOV World
ស្ពានទូរទស្សន៍ផ្សាយបន្តផ្ទាល់ “មាតុប្រទេស-ក្រលែកមើលពីសមុទ្រ”
28/05/2014 08:37
(VOVworld) – នាម៉ោង ៨ ថ្ងៃទី ៨ មិថុនា ខាងមុខ លើកាណាល់ទូរទស្សន៍ VTV1 ស្ថានីយ៍ទូរទស្សន៍ជាតិវៀតណាម ស្ពានទូរទស្សន៍ផ្សាយបន្តផ្ទាល់ “មាតុប្រទេស-ក្រលែកមើលពីសមុទ្រ” នឹងប្រព្រឹត្តទៅនៅ ទីកន្លែងចំនួន ៣ ក្នុងទូទាំងប្រទេសវៀតណាម
ស្ពានទូរទស្សន៍ផ្សាយបន្តផ្ទាល់ “មាតុប្រទេស-ក្រលែកមើលពីសមុទ្រ”
ស្ពានទូរទស្សន៍ផ្សាយបន្តផ្ទាល់ “មាតុប្រទេស-ក្រលែកមើលពីសមុទ្រ” (Image: Vietnam+) (VOVworld) – នាម៉ោង ៨ ថ្ងៃទី ៨ មិថុនា ខាងមុខ លើកាណាល់ទូរទស្សន៍ VTV1 ស្ថានីយ៍ទូរទស្សន៍ជាតិវៀតណាម ស្ពានទូរទស្សន៍ផ្សាយបន្តផ្ទាល់ “មាតុប្រទេស -ក្រលែកមើលពីសមុទ្រ” នឹងប្រព្រឹត្តទៅនៅ ទីកន្លែងចំនួន ៣ ក្នុងទូទាំងប្រទេស វៀតណាមគឺ៖ រដ្ឋធានីហាណូយ សួនឧទ្យាន សមុទ្រខាងកើតលើវិថី Truong Sa និងវិថី Hoang Sa (ទីក្រុង Da Nang - ភាគកណ្ដាលវៀតណាម) និងស្រុកកោះ Ly Son (ខេត្ត Quang Ngai)។ នេះគឺជាកម្មវិធីស្នូលរបស់ស្ថានីយ៍ទូរទស្សន៍ជាតិវៀត ណាមដែលឃោសនាអំពីអធិបតេយ្យភាពនិងបូរណៈភាពដែនដីចំពោះកោះ សមុទ្ររបស់វៀតណាម។ តាមរយៈកម្មវិធីនេះ ប្រជាជន វៀតណាមនិងមិត្តភិក្ត អ​ន្តរជាតិនឹងឃើញរូបភាពដែលបង្ហាញយ៉ាងច្បាស់លាស់ស្តីពីអធិបតេយ្យរបស់ វៀតណាមចំពោះប្រជុំកោះ​ Truong Sa និង Hoang Sa។ កម្មវិធីក៏ មានការជួយ ប្រាស្រ័យជាមួយប្រជាជននិងយុទ្ធជនដែលកំពុងបំពេញភារកិច្ចការពារ អធិបតេយ្យភាពនិងបូរភាពដែនដីរបស់ប្រទេសជាតិផងដែរ៕