សភាជាន់ទាបនឹងបោះឆ្នោតអំពីគំរោងច្បាប់ត្រួតពិនិត្យអាវុធនាសប្តាហ៍ខាងមុខ
01/07/2016 10:35
(VOVworld) - ការខំប្រឹងប្រែងជំរុញគំរោងច្បាប់ត្រួត ពិនិត្យអាវុធរបស់បណ្តាសមាជិកសភា គណៈបក្សប្រជា ធិបតេយ្យអាមេរិកបានមានសញ្ញាវិជ្ជមាន។

សភាជាន់ទាបនឹងបោះឆ្នោតអំពីគំរោងច្បាប់ត្រួតពិនិត្យអាវុធនាសប្តាហ៍ខាងមុខ (Image: VNA) (VOVworld) - ការខំប្រឹងប្រែងជំរុញគំរោងច្បាប់ត្រួតពិនិត្យអាវុធរបស់បណ្តាសមាជិក សភា គណៈបក្សប្រជាធិបតេយ្យអាមេរិកបានមានសញ្ញាវិជ្ជមាន។ នាថ្ងៃទី ៣០ មិថុនា សភាជាន់ ទាបអាមេរិកបានប្រកាសនឹងរៀបចំការបោះឆ្នោតអំពីវីធានការមួយសំដៅ ទាប់ស្កាត់ មុខសញ្ញាដែលត្រូវបានសង្ស័យជាភេរវករមានកម្មសិទ្ធិអាវុធនាសប្តាហ៍ខាង មុខ។ ប្រធាន សភាជាន់ទាបអាមេរិក លោក Paul Ryan បានឲ្យដឹងថា៖ បន្ទាប់ពីទិវា បុណ្យជាតិអាមេរិក (ថ្ងៃទី ៤ កក្កដា) ស្ថាប័ននេះនឹងដំណើរការបោះឆ្នោតចំពោះគំរោង ការណ៍ពោលខាងលើ។ កាយវិការនេះបានប្រព្រឹត្តទៅបន្ទាប់ពីសមាជិកសភា ១០០ រូប របស់គណៈបក្សប្រជាធិប តេយ្យបានដំណើរការបាតុកម្មអង្គុយក្នុងអំឡុង ២៥ ម៉ោង សំដៅដាក់សម្ពាធទៅលើបណ្ដា សមាជិកសភាគណៈបក្សសាធារណៈរដ្ឋត្រូវបោះសន្លឹក គាំទ្រជាមួយសំណូមពររបស់ភាគី គណៈបក្សប្រជាធិបតេយ្យអំពីការទប់ស្កាត់ជន សង្ស័យជាភេរវករអាចទិញកាំភ្លើងនិងការ បង្កើនការកំណត់ត្រួតពិនិត្យការទិញ លក់កាំភ្លើងខ្លី។ សំណូមពរទាំងពីរនេះមិនត្រូវបានព្រឹទ្ធ សភាអាមេរិកអនុម័តនៅ ឡើយ៕
Related






