VOV WorldVOV World
សភាជាន់ទាបអាមេរិកបដិសេធកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់
12/09/2015 09:06
(VOVworld) – នាថ្ងៃទី ១១ កញ្ញា សភាជាន់ទាបអាមេរិក បានអនុម័តលើសេចក្តី សម្រេចចិត្តបដិសេធកិច្ចព្រម ព្រៀងនុយក្លេអ៊ែររវាងអ៊ីរ៉ង់និងក្រុម P5+1 ដែល ទទួលបាននាថ្ងៃទី​ ១៤ កក្កដាកន្លងទៅ។
សភាជាន់ទាបអាមេរិកបដិសេធកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់
សភាជាន់ទាបអាមេរិកបដិសេធកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ (Image: VNA) (VOVworld) – នាថ្ងៃទី ១១ កញ្ញា សភាជាន់ទាបអាមេរិកបានអនុម័តលើសេចក្តី សម្រេចចិត្តបដិសេធកិច្ចព្រមព្រៀងនុយក្លេអ៊ែររវាងអ៊ីរ៉ង់និងក្រុម P5+1 ដែល ទទួលបាននាថ្ងៃទី​ ១៤ កក្កដាកន្លងទៅ។ ប៉ុន្តែ ដោយមិនអើពើដល់លទ្ធផលនៃ  ការបោះឆ្នោតនៅសភាជានទាប់ នាថ្ងៃទី ១០ កញ្ញា គណៈបក្សប្រជាធិបតេយ្យ នៅព្រឹទ្ធសភាអាមេរិកបានរារាំងប្រកបដោយជោគជ័យនូវការខំប្រឹងប្រែងបំផ្លិច បំផ្លាញរបស់គណៈបក្សសាធារណៈរដ្ឋអាមេរិក។ ដោយហេតុនេះ ប្រធានាធិបី Obama មិនសូវប្រើប្រាស់សិទ្ធិវេតូរបស់ខ្លួនដើម្បីនាំកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយអ៊ីរ៉ង់ចូលជាធរមានឡើយ។ នេះចាត់ទុកជាជ័យជំនះខាងកិច្ចការ បរទេសជាពិសេសរបស់លោក Obama ចំពោះស្ថាប័ននិតិបញ្ញត្តិមួយដឹកនាំ ដោយគណៈបក្សសាធារណៈរដ្ឋ។ ទោះបីជាទទួលបរាជ័យក្តី ប៉ុន្តែ បណ្ដាថ្នាក់ ដឹកនាំគណៈបក្សសាធារណៈរដ្ឋនៅរដ្ឋសភាអាមេរិកបានអះអាងនឹងបន្តស្វែងរក វិធានការដើម្បីផ្អាកការអនុវត្តកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់៕