VOV WorldVOV World
សភាជាន់ទាបអូស្រ្តាលី ផ្តល់សច្ចាប័នលើ CPTPP
18/09/2018 09:21
(VOVWORLD) -កិច្ចព្រមព្រៀងភាពជាដៃគួលើគ្រប់ជ្រុងជ្រោយ និងជឿនលឿនអន្តរប៉ាស៊ីហ្វិក (CPTPP) ត្រូវបានសភាជាន់ទាបអូស្រ្តាលីបោះឆ្នោតអនុម័តនាថ្ងៃទី ១៧ ខែកញ្ញា។
សភាជាន់ទាបអូស្រ្តាលី ផ្តល់សច្ចាប័នលើ CPTPP
 សមាជិកនៃកិច្ចព្រមព្រៀងភាពជាដៃគួលើគ្រប់ជ្រុងជ្រោយ និងជឿនលឿនអន្តរប៉ាស៊ីហ្វិក  (CPTPP) គម្រោងច្បាប់នេះនឹងត្រូវបានដាក់ជូនព្រឹទ្ធសភា ដើម្បីពិភាក្សា និងអនុម័ត។ ថ្លែងមតិនៅសភាជាន់ទាប មុនពេលបោះឆ្នោត អតីតរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ អូស្ត្រាលី លោក Steve Ciobo បានឲ្យដឹងថា អូស្ត្រាលីមានបំណងថា នឹងមានប្រទេសជាសមជិកចូលរួមកិច្ចព្រមព្រៀងនេះ កាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃ ហើយបណ្ដាដៃគូសំខាន់ៗក្នុង CPTPP ទទួលបានផលប្រយោជន៍ពីកិច្ចព្រមព្រៀងនេះឲ្យឆាប់ៗ។ CPTPP គ្រោងនឹងបង្កលក្ខណៈងាយស្រួលដល់អ្នកនាំចេញអូស្ត្រាលីក្នុងការទាក់ទងជាមួយទីផ្សារអតិថិជនចំនួន ៥០០ ពាន់នាក់ ព្រមទាំងជួយបង្កើនប្រាក់ចំណូលជាតិអូស្រ្តាលីថែម 11ពាន់លាន ដុល្លារអាមេរិកនាឆ្នាំ២០៣០ផងដែរ៕