VOV WorldVOV World
សភាអឺរ៉ុបច្រានចោលការប្រគល់យន្តការសេដ្ឋកិច្ចទីផ្សារសំរាប់ចិន
13/05/2016 10:35
(VOVworld) - សេចក្ដីសំរេចចិត្តនេះបានលើកច្បាស់ថា សមត្ថភាពផលិតលើសពីកំរិតនិងការនាំចេញមុខ ទំនិញមានតំលៃថោករបស់ចិនកំពុងបង្កឡើងផល វិបាកដ៏ធ្ងន់ធ្ងរទៅលើបរិស្ថាននិងស្ថានភាពសេដ្ឋកិច្ច សង្គមរបស់ក្រុមប្រទេសសមាជិក EU។
សភាអឺរ៉ុបច្រានចោលការប្រគល់យន្តការសេដ្ឋកិច្ចទីផ្សារសំរាប់ចិន
សម័យប្រជុំមួយរបស់សភាអឺរ៉ុបនៅ Strasbourg ប្រទេសបារាំង នាថ្ងៃទី​១១ ឧសភា (រូបថត៖EPA/TTXVN) (VOVworld) - នាថ្ងៃទី១២ ឧសភា សភាអឺរ៉ុប (EP) បានអនុម័តលើសេចក្ដីសំរេចចិត្ត ស្ដីអំពីការច្រានចោលការប្រគល់យន្តការខឿនសេដ្ឋកិច្ចទីផ្សារសំរាប់ចិន។នេះជា លទ្ធផលក្រៅពីគោលបំណងរបស់ចិន ដោយសារប្រទេសនេះសង្ឃឹមថា នឹងទទួល បានយន្តការខឿនសេដ្ឋកិច្ចទីផ្សារនាចុងឆ្នាំនេះ។សេចក្ដីសំរេចចិត្តនេះបានលើក ច្បាស់ថា សមត្ថភាពផលិតលើសពីកំរិតនិងការនាំចេញមុខទំនិញមានតំលៃថោក របស់ចិនកំពុងបង្កឡើងផលវិបាកដ៏ធ្ងន់ធ្ងរទៅលើបរិស្ថាននិងស្ថាន ភាពសេដ្ឋកិច្ច សង្គមរបស់ក្រុមប្រទេសសមាជិក EU។សេចក្ដីសំរេចចិត្តពោល ខាងលើក៏បានឲ្យ ដឹងថា វិធានការចំនួន៥៦ក្នុងចំណោមវិធានការប្រឆាំងការលក់ បង្ខូចតំលៃទាំង ៧៣នាបច្ចុប្បន្នរបស់ EU គឺតម្រង់ទៅលើផលិតផលដែលបាន នាំចូលពីខឿន សេដ្ឋកិច្ចធំទី២លើពិភពលោកនេះ៕

More