VOV WorldVOV World
SEA Games ២៩៖ ដណ្ដើមបានបន្ថែមមេដាយមាស៤គ្រឿង ក្រុមវៀតណាម ឈានឡើងលំដាប់ថ្នាក់ទី៣
22/08/2017 08:39
(VOVWORLD) - ក្នុងថ្ងៃប្រកួតទី២១ សីហា ក្រុមកីឡាវៀតណាមដណ្ដើមបានបន្ថែម មេដាយមាស៤គ្រឿងរបស់កីឡាការិនីហឹកទឹក Nguyen Thi Anh Vien កីឡាករ ចាក់សាប Vu Thanh An កីឡាការិនីប្រណាំងកង់ Nguyen Thi That និងកីឡាការិនី ក្បាច់គុន wushu Duong Thuy Vi។
SEA Games ២៩៖ ដណ្ដើមបានបន្ថែមមេដាយមាស៤គ្រឿង ក្រុមវៀតណាម ឈានឡើងលំដាប់ថ្នាក់ទី៣
 កីឡាការិនីហឹកទឹក Nguyen Thi Anh Vien (រូបថត៖TTXVN) (VOVworld) - ក្នុងថ្ងៃប្រកួតទី២១ សីហា ក្រុមកីឡាវៀតណាមដណ្ដើមបានបន្ថែម មេដាយមាស ៤គ្រឿងរបស់កីឡាការិនីហឹកទឹក Nguyen Thi Anh Vien កីឡាករ ចាក់សាប Vu Thanh An កីឡាការិនីប្រណាំងកង់ Nguyen Thi That និងកីឡាការិនី ក្បាច់គុន wushu Duong Thuy Vi។ ទន្ទឹមនឹងនោះ ក្រុមវៀតណាមក៏ដណ្ដើមបាន មេដាយប្រាក់២គ្រឿងនិងមេដាយសំរិទ្ធ៤គ្រឿងទៀតផង។ ដោយស្នាដៃនេះ វៀតណាមបានឈានឡើងលំដាប់ថ្នាក់ទី៣លើតារាងរៀបចំណាត់ថ្នាក់នៃមហោស្រពកីឡាអាស៊ីអាគ្នេយ៍លើកនេះ ក្រោយពីក្រុមម៉ាឡេស៊ីនិងក្រុមសឹង្ហបុរី៕