VOV WorldVOV World
សេចក្តីប្រកាសពិសេសស្តីពីមរណភាពរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang
23/09/2018 11:06
(VOVWORLD) - នាថ្ងៃទី២៣ខែកញ្ញា គណៈប្រតិបត្តិមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម; រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម; ប្រធានរដ្ឋសាធារណរដ្ឋសង្គមនិយមវៀតណាម; រដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយម វៀតណាម; គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀត ណាម សូមជម្រាបជូននូវដំណឹងថា សមាជិកការិយាល័យនយោបាយនិងជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយម វៀតណាម លោក Tran Dai Quang បានទទួលមរណភាពនៅវេលាម៉ោង១០និង៥នាទី នាថ្ងៃទី២១ខែកញ្ញាឆ្នាំ២០១៨ នៅមន្ទីរពេទ្យយោធាលេខ ១០៨ ដោយជំងឺធ្ងន់ធ្ងរ ទោះបី ជាមានការខិតខំប្រឹងប្រែងអស់ពីសមត្ថភាពយ៉ាងណាក្តីពីសំណាក់ក្រុមវេជ្ជបណ្ឌិតជាតិនិងអន្តរជាតិ រួមជាមួយការ យកចិត្តទុកដាក់ជាទីបំផុតរបស់បណ្តាថ្នាក់ដឹកនាំបក្ស និងរដ្ឋាភិបាលក៏ដោយ។
សេចក្តីប្រកាសពិសេសស្តីពីមរណភាពរបស់ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang
 ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang  លោកប្រធានរដ្ឋ Tran Dai Quang បានកើតនៅថ្ងៃទី១២ខែតុលា ឆ្នាំ១៩៥៦ នៅឃុំ Quang Thien ស្រុក Kim Sơn ខេត្ត Ninh Binh។ ប្រធានរដ្ឋ លោក Tran Dai Quang បានចូលបក្សកុម្មុយនិស្តនាថ្ងៃទី២៦ខែកក្កដាឆ្នាំ១៩៨០; ជាសមាជិកមជ្ឈឹមបក្ស នីតិកាលទី១០, ១១និង១២; សមាជិកការិយាល័យនយោបាយ នីតិកាលទី១១និង១២; កាន់ដំណែងប្រធានរដ្ឋពីខែមេសាឆ្នាំ២០១៦រហូតដល់បច្ចុប្បន្ន; ជាប្រធានក្រុមប្រឹក្សាការពារជាតិនិងសន្តិសុខ; សមាជិកអចិន្ត្រៃយ៍បក្សទ័ពមជ្ឈឹម; សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការបក្សនគរបាលមជ្ឈឹម; សមាជិកសភានីតិកាលទី១៣និង១៤និងជាប្រធានគណៈកម្មាធិការបញ្ជាណែនាំកំណែទម្រង់យុត្តិធម៌មជ្ឈឹម។ ក្នុងអំឡុងពេលប្រតិបត្តការការងារ ប្រធានរដ្ឋ លោក Tran Dai Quang បានរួមចំណែកដ៏ធំធេងសម្រាប់បុព្វហេតុបដិវត្តន៍ដ៏រុងរឿងរបស់បក្សនិងប្រទេសជាតិ។ លោកបានបក្សនិងរដ្ឋប្រគល់ជូន នូវគ្រឿងឥសរិ្សយយសដ៏ឧត្តុងឧត្តមជាច្រើន។ មរណភាពរបស់លោកជាការបាត់បង់ដ៏ធំធេងសម្រាប់បក្ស រដ្ឋនិងប្រជាជនវៀត ណាម។ ដើម្បីសម្តែងនូវសេចក្តីនឹករលឹក ចំពោះវិញ្ញាណក្ខ័ន្ធរបស់ប្រធានរដ្ឋលោក Tran Dai Quang គណៈប្រតិបត្តិមជ្ឈឹមបក្សកុម្មុយនិស្តវៀតណាម; រដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម; ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម; រដ្ឋាភិ បាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម; គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិ វៀតណាមបានសម្រេចចិត្ត រៀបចំពិធីបុណ្យសពលោកប្រធានរដ្ឋ Tran Dai Quang ដោយពិធីកាន់ថ្នាក់ជាតិ។ គណៈកម្មការទទួលរៀបចំបុណ្យសពលោកប្រធានរដ្ឋ Tran Dai Quang រួមមានសមាជិកចំនួន៣៧នាក់ ដឹកនាំដោយអគ្គលេខាបក្ស លោក Nguyen Phu Trong។ ពិធីគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានរដ្ឋ Tran Dai Quang បានចាប់ផ្តើមពីម៉ោង៧ ព្រឹកថ្ងៃទី២៦ខែកញ្ញាឆ្នាំ២០១៨ នៅផ្ទះបុណ្យសពជាតិ លេខ ៥ Tran Thanh Tong នៃទីក្រុងហាណូយ។ ពិធីរំលឹកវិញ្ញាណក្ខ័ន្ធនឹងបានរៀបចំនៅវេលាម៉ោង៧និង៣០នាទី ថ្ងៃទី២៧ខែកញ្ញានៅផ្ទះបុណ្យសពជាតិ។  ពិធីបញ្ចុះសពបានប្រព្រឹត្តទៅពីម៉ោង១៥ និង៣០នាទីក្នុងថ្ងៃដដែល នៅស្រុកកំណើតរបស់លោកប្រធានរដ្ឋ តាមអាស័យដ្ឋាន ភូមិ១៣ ឃុំ Quang Thien ស្រុក Kim Son ខេត្ត Ninh Binh។ ទូរទស្សន៍ជាតិនិងវិទ្យុសម្លេងវៀតណាមនឹងផ្សាយបន្តផ្ទាល់ពិធីគោរពវិញ្ញាណក្ខ័ន្ធ ពិធីរំលឹកវិញ្ញាណក្ខ័ន្ធនិងពីធីបញ្ចុះសពលោកប្រធានរដ្ឋ Tran Dai Quang នៅទីក្រុងហាណូយទីក្រុងហូជីមិញ និងស្រុក Kim Son ខេត្ត Ninh Binh៕