VOV WorldVOV World
សេចក្តីថ្លែងការណ៍ហាណូយជាបេតិកភ័ណ្ឌនិងជាការបោះជំហានដ៏ធំ១ក្នុងសកម្មភាពរបស់IPU
01/04/2015 10:49
(VOVworld)-មហាសន្និបាតសហភាពអន្តរសភាពិភព លោកលើកទី១៣២ (IPU 132) បានសម្រេចគោលដៅ នៃរបៀបវារៈដែលបានដាក់ចេញទាំងស្រុង។
សេចក្តីថ្លែងការណ៍ហាណូយជាបេតិកភ័ណ្ឌនិងជាការបោះជំហានដ៏ធំ១ក្នុងសកម្មភាពរបស់IPU
(VOVworld)-មហាសន្និបាតសហភាពអន្តរសភាពិភពលោកលើកទី១៣២ (IPU 132) បានសម្រេចគោលដៅនៃរបៀបវារៈដែលបានដាក់ចេញទាំង ស្រុង។ ការ​ដែល IPU អនុម័តសេចក្តីថ្លែងការណ៍ហាណូយ បានឆ្លុះបញ្ជាំង នូវទស្សនៈវិស័យ ការសន្យារបស់បណ្តាសមាជិក IPU គឺដើម្បីការអភិវឌ្ឍន៍ ដ៏ចីរភាព។ ជោគជ័យ របស់ IPU132 សម្តែងនូវការចូលរួមសកម្មនិងសម្លែង ខ្លាំងក្លាររបស់ IPU ក្នុង ជីវភាពខាងនយោបាយលើសកលលោក និងកំណត់ ទិសដៅសម្រាប់ការអភិវឌ្ឍន៍របស់ជាបន្តរបស់មនុស្សលោក។ ប្រធានរដ្ឋ សភាវៀតណាម និងជាប្រធាន IPU132 លោក Nguyen Sinh Hung បាន អះ អាងដូច្នេះ ក្នុងសន្និសីទកាសែតនារសៀលថ្ងៃទី១មេសា ដោយជូនដំណឹងរាល់​លទ្ធផលជាក់ស្តែងដែលទទួលបាននៅ IPU132នេះ។ លោក​ Nguyen Sinh Hung ថ្ឡែងមតិក្នុងសន្និសីទកាសែត         ធ្វើជាសហអធិបតីសន្និសីទកាសែត ប្រធាន IPU លោក Saber Choudhury បានវាយតម្លៃខ្ពស់ចំពោះការងារត្រៀមរៀបចំ ក៏ដូចជារាល់ការ រួមចំណែកជាក់ស្តែងរបស់វៀតណាមនៅសន្និបាតលើកនេះ។ លោកមាន ប្រសាសន៍ ថា៖         “ខ្ញុំចាត់ទុកថា សេចក្តីថ្លែងការណ៍ហាណូយជាការគូសសញ្ញា១ សរឲ្យ ឃើញនូវមនសិការរបស់យើង គឺប្រែក្លាយពាក្យសំដីទៅជាសកម្មភាព។ សេចក្តីថ្លែងការណ៍ហាណូយ បានសម្តែងយ៉ាងត្រឹមត្រូវតាមអត្ថន័យរបស់វា។ ទី១នេះជា សំណើររបស់រដ្ឋសភាវៀតណាម។ ទី២ ត្រូវបានអនុម័តនៅទីក្រុង ហាណូយ និងទី៣ នេះជាបេតិកភ័ណ្ឌ និងជាការរួមវិភាគទានរបស់វៀតណាម សម្រាប់ ពិភពលោក”។         ក្នុងការឆ្លើយសំភាសថា សេចក្តីថ្លែងការណ៍ហាណូយនឹងមានឥទ្ធិពល យ៉ាងម៉េចចំពោះរដ្ឋសភាវៀតណាម​ លោក Nguyen Sinh Hung បានសង្កត់ ធ្ងន់ថា៖         “នាពេលខាងមុខ រដ្ឋសភាវៀតណាមនឹងលាតត្រដាងអនុវត្តការផ្លាស់ ប្តូរថ្មី យ៉ាងសកម្ម កសាងច្បាប់ឲ្យជិតស្និទ្ធិនឹងគោលដៅសហសវត្ស និងកម្ម វិធីសកម្ម​ភាព នោះគឺយកប្រជាជនជាមជ្ឈមណ្ឌល។ រដ្ឋសភាត្រូវមានសកម្ម ភាព និងប្រែ ក្លាយសកម្មភាពនោះទៅជាសកម្មភាពរបស់រដ្ឋាភិបាលរបស់រដ្ឋ អំណាចគ្រប់ជាន់ថ្នាក់ និងរបស់ប្រជាជនម្នាក់ៗ”៕  

More