VOV WorldVOV World
សេចក្តីថ្លែងការណ៍រួមវៀតណាម-ឥណ្ឌា
04/09/2016 07:26
(VOVworld)-នារសៀលថ្ងៃទី៣កញ្ញា នាយករដ្ឋមន្ត្រីសាធារណរដ្ឋឥណ្ឌា លោក Narendra Modi បានចាកចេញពីទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យ ដំណើរទស្សនកិច្ចនៅវៀតណាម។ ក្នុងឱកាសនេះ ភាគីទាំងពីរបានចេញសេចក្តីថ្លែង ការណ៍រួមវៀតណាម-ឥណ្ឌា។
សេចក្តីថ្លែងការណ៍រួមវៀតណាម-ឥណ្ឌា
នាយករដ្ឋមន្ត្រីទាំងពីររូបអញ្ជើញជាក្សិណសាក្សីពិធីចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការជាច្រើន (VOVworld)-នារសៀលថ្ងៃទី៣កញ្ញា នាយករដ្ឋមន្ត្រីសាធារណរដ្ឋឥណ្ឌា លោក Narendra Modi បានចាកចេញពីទីក្រុងហាណូយ បញ្ចប់ប្រកបដោយជោគជ័យ ដំណើរទស្សនកិច្ចនៅវៀតណាម។ ក្នុងឱកាសនេះ ភាគីទាំងពីរបានចេញសេចក្តីថ្លែង  ការណ៍រួមវៀតណាម-ឥណ្ឌា។         ដំណើរទស្សនកិច្ចវៀតណាមរបស់នាយករដ្ឋមន្ត្រី Modi បានប្រព្រឹត្តទៅក្នុងរយៈ ពេល២ថ្ងៃគឺថ្ងៃទី២និងទី៣កញ្ញា តាម​សេចក្តីអញ្ជើញរបស់នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម លោក Nguyen Xuan Phuc ។​ ក្នុងដំណើរទស្សនកិច្ចលើកនេះ នាយករដ្ឋ មន្ត្រីឥណ្ឌា លោក Narendra  Modi បានអញ្ជើញជួបចរចារជាមួយនាយករដ្ឋមន្ត្រីវៀត ណាម លោក Nguyen Xuan Phuc និងធ្វើកសិណសាក្សីពិធីចុះហត្ថលេខាលើឯកសារ សហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងជួបសម្តែងការគួសមជាមួយថ្នាក់ដឹកនាំបក្ស រដ្ឋនិងរដ្ឋសភាវៀតណាម។ នៅក្នុងបណ្តាជំនួប ថ្នាក់ដឹកនាំវៀតណាមនិងឥណ្ឌាសុទ្ធ តែបានចាត់ទុកថា ទំនាក់ទំ​នងរវាងវៀតណាមនិងឥណ្ឌាបានសាងឡើងដោយឈរលើ គ្រឹះរឹងមាំនិងមូលដ្ឋាន​នៃ ទំនាក់ទំនងអំពីវប្បធម៌ ប្រវត្តិសាស្ត្រនិងការយល់ដឹងជឿទុក ចិត្តគ្នាក៏ដូចជាគាំទ្រគ្នា ទៅវិញទៅមកលើបណ្តាបញ្ហាតំបន់និងអន្តរជាតិ។ ឈរលើ​មូល ដ្ឋាននៃទំនាក់ទំនង យ៉ាងល្អប្រសើបច្ចុប្បន្ននោះ ឆ្លើយតបនឹងបំណងប្រាថ្នារបស់ ថ្នាក់ ដឹកនាំនិងប្រជាជននៃប្រទេសទាំងពីរ វៀតណាមនិងឥណ្ឌាបានឯកភាពគ្នា លើក កំពស់ទំនាក់ទំនងយុទ្ធ សាស្ត្រឲ្យក្លាយទៅជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ។ ថ្នាក់ដឹកនាំទាំងពីររូបក៏ បានអះអាងជាថ្មីម្តងទៀតគោលបំណងនិងការប្តេជ្ញាសហប្រតិ បត្តិការសំដៅរក្សាសន្តិភាព ស្ថិរភាពការអភិវឌ្ឍន៍និងភាពសម្បូររុងរឿងនៅទ្វីបអាស៊ី និងលើពិភពលោក។         ក្នុងឱកាសនេះដែរ នាយករដ្ឋមន្ត្រី Narendra Modi និងនាយករដ្ឋមន្ត្រី លោក Nguyen  Xuan Phuc បានអញ្ជើញជាកសិណសាក្សីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង មួយចំនួន ផងដែរ៕