សេចក្តីថ្លែងការណ៍រួមវៀតណាម-បារាំង
06/09/2016 14:07
(VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមរបស់ប្រធានា ធិបតីបារាំងលោក Francois Hollande នោះ វៀតណាមនិងបារាំងបានចេញសេចក្តី ថ្លែងការណ៍រួម។សេចក្តីថ្លែងការណ៍នេះបានលើកច្បាស់ថា

វៀតណាម-បារាំងចេញសេចក្តីថ្លែងការណ៍រួម (VOVworld)-ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាមរបស់ប្រធានា ធិបតីបារាំងលោក Francois Hollande នោះ វៀតណាមនិងបារាំងបានចេញសេចក្តី ថ្លែងការណ៍រួម។សេចក្តីថ្លែងការណ៍នេះបានលើកច្បាស់ថា ភាគីទាំងពីរបានសង្កត់ធ្ងន់ ទៅលើភាពចាំបាច់នៃការបង្កើនថែមទៀតរាល់ការជួបប្រាស្រ័យ ការផ្លាស់ប្តូរគណៈ ប្រតិភូគ្រប់ជាន់ថ្នាក់។ភាគីទាំងពីរឯកភាពជម្រុញការចុះហត្ថលេខានិងអនុម័តយ៉ាង ឆាប់ៗលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាមនិងសហភាពអឺរ៉ុប (EVFTA) ។ភាគី ទាំងពីរបានឯកភាពបង្កើនការសន្ទនាយុទ្ធសាស្ត្រការពារជាតិនិងបើកទូលាយ កិច្ច សហប្រតិបត្តិការអំពីសន្តិសុខ សុវត្ថិភាពនាវាចរណ៍និងអាកាសចរណ៍។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ភាគីទាំងពីរបានអះអាងគោរពធម្មនុញ្ញ អ.ស.ប សេចក្តីថ្លែងការអន្តរជាតិស្តីពីសិទ្ធិមនុស្ស គោរពអធិបតេយ្យភាព របប នយោបាយរបស់គ្នាទៅវិញទៅមក។ភាគីទាំងពីរបានសង្កត់ធ្ងន់នូវសារៈសំខាន់នៃ ការ ដោះស្រាយជម្លោះដោយសន្តិវិធី មិនប្រើប្រាស់អំពើហឹង្សាឬគំរាមកំហែងប្រើអំពើ ហឹង្សា ដោយឈរលើមូលដ្ឋានគោលការណ៍រួមនៃច្បាប់អន្តរជាតិ ជាពិសេសគឺអនុសញ្ញា អ.ស.បស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២។ បន្ទាប់ពីសាលក្រមរបស់តុលាការអាជ្ញាកណ្តាល អចិន្ត្រៃយ៍នាថ្ងៃទី១២កក្កដាឆ្នាំ២០១៦មក ភាគីទាំងពីរបានអះអាងគោរពការយក ច្បាប់ជាធំ ព្រមទាំងសង្កត់ធ្ងន់លើសារៈសំខាន់នៃការអនុវត្តយ៉ាងពេញលេញសេចក្តី ថ្លែងការណ៍ស្តីពីការ ប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC)និងគាំទ្រ គ្នាទៅវិញទៅ មក ដើម្បីសម្រេចបានឆាប់ៗក្រមប្រតិបត្តិតំបន់សម្រាប់ភាគីនានា នៅសមុទ្រខាងកើត(COC)”៕
Related






