VOV WorldVOV World
សេរីភាវូបនីយកម្មពាណិជ្ជកម្មនិងវិនិយោគនៅតែជាលំហូរនៃកិច្ចសហប្រតិបត្តិការ APEC
03/03/2017 10:18
(VOVworld)-នាថ្ងៃទី៣មិនា សន្និសីទបណ្តាមន្ត្រីជាន់ខ្ពស់ APEC លើកទី១ (ហៅ កាត់ថា SOM ១) បានបើកសម័យបិទកិច្ចប្រជុំនៅទីក្រុង​Nha Trang ខេត្ត Khanh Hoa ភាគកណ្តាលវៀតណាម។​ អស់រយៈពេល២ថ្ងៃ
សេរីភាវូបនីយកម្មពាណិជ្ជកម្មនិងវិនិយោគនៅតែជាលំហូរនៃកិច្ចសហប្រតិបត្តិការ APEC
អង្គប្រជុំក៏បានឯកភាពទាំងស្រុងចំពោះអាទិភាពសហប្រតិបត្តិការ ចំនួន៤សម្រាប់ឆ្នាំ APEC ២០១៧ (រូបថតៈChâu Anh/VOV) (VOVworld)-នាថ្ងៃទី៣មិនា សន្និសីទបណ្តាមន្ត្រីជាន់ខ្ពស់ APEC លើកទី១ (ហៅ  កាត់ថា SOM ១) បានបើកសម័យបិទកិច្ចប្រជុំនៅទីក្រុង​Nha Trang ខេត្ត Khanh  Hoa ភាគកណ្តាលវៀតណាម។​ អស់រយៈពេល២ថ្ងៃដំណើរសកម្មភាព អង្គប្រជុំ បានស្រុះចិត្តគំនិតខ្ពស់ចំពោះ ការរក្សាតួនាទីរបស់ APEC ដែលជាយន្តការនាំមុខ ក្នុងការចងសម្ព័ន្ធសេដ្ឋកិច្ចនិងនាំ មុខក្នុងការដោះស្រាយរាល់ការសាកល្បងសកល តាមរយៈការជម្រុញបំពេញឲ្យបាន សម្រេចនូវគោលដៅ Bogor នាឆ្នាំ២០២០និង បង្កើនពាណិជ្ជកម្មនិងវិនិយោគក្នុង តំបន់ជាដើម។ អង្គប្រជុំក៏បានឯកភាពទាំង ស្រុងចំពោះអាទិភាពសហប្រតិបត្តិការ ចំនួន៤សម្រាប់ឆ្នាំ APEC ២០១៧។​នោះគឺ ជម្រុញកំណើននិរន្តរភាព ច្នៃប្រឌិតនិង គ្របដណ្តប ជម្រុញការចងសម្ព័ន្ធសេដ្ឋកិច្ច ក្នុងតំបន់យ៉ាងស៊ីជម្រៅ លើកកំពស់ សមត្ថភាពប្រកួតប្រជែងនិងការច្នៃប្រឌិត របស់សហគ្រាសធុនតូចនិងមធ្យម លើកកំពស់សន្តិសុខស្បៀងអាហារនិងកសិកម្ម និរន្តរភាពបន្សាំនឹងបម្រែបម្រួល អាកាសធាតុ។ តំណាងទាំងអស់ក៏បានឯកភាព លើកម្មវិធីសកម្មភាពរបស់ឆ្នាំ APEC ២០១៧ទាំងស្រុង។         លទ្ធផលនៃ SOM ១នេះបានសរឲ្យឃើញថា​ កិច្ចសហប្រតិបត្តិការចងសម័្ពន្ធ  សេរីភាវូបនីយកម្មពាណិជ្ជកម្មនិងវិនិយោគបន្តជាលំហូរគោលនៅតំបន់អាស៊ី-ប៉ាស៊ី ហ្វិកផងដែរ៕