សេដ្ឋកិច្ចទីក្រុងហូជីមិញបន្តអភិវឌ្ឍន៍ចីរភាព
27/05/2014 10:30
(VOV)_នាព្រឹកថ្ងៃទី២៧ ឧសភា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh បានជួបធ្វើការជាមួយថ្នាក់ដឹកនាំនៃគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម) អំពីសភាពការណ៍សេដ្ឋកិច្ច សង្គមក្នុងរយៈពេល៥ខែដើមឆ្នាំ ២០១៤និងការរៀបចំភាគហ៊ុនភាវូបនីយកម្មអង្គភាពអាជីវកម្មរដ្ឋ។

សេដ្ឋកិច្ចទីក្រុងហូជីមិញបន្តអភិវឌ្ឍន៍ចីរភាព(khoavanhoc-ngonngu.edu.vn) (VOV)_នាព្រឹកថ្ងៃទី២៧ ឧសភា ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Van Ninh បានជួបធ្វើការជាមួយថ្នាក់ដឹកនាំនៃគណៈកម្មាធិការប្រជាជនទីក្រុងហូជី មិញ (ភាគខាងត្បូងវៀតណាម) អំពីសភាពការណ៍សេដ្ឋកិច្ច សង្គមក្នុងរយៈពេល ៥ខែដើមឆ្នាំ ២០១៤និងការរៀបចំភាគហ៊ុនភាវូបនីយកម្មអង្គភាពអាជីវកម្មរដ្ឋ។ ពីដើមឆ្នាំមកសភាពការណ៍សេដ្ឋកិច្ច សង្គមរបស់ទីក្រុងហូជីមិញ បន្តស្ថិរភាពកំណើនសេដ្ឋកិច្ចល្អ ការប្រមូលថវិការដ្ឋសម្រេចបាន៤៦%នៃផែនការឆ្នាំ តំលៃពា ណិជ្ជកម្មនាំចេញទទួលបានជិត២,៨ លានដុល្លារអាមេរិក កើតជិត២១% បើប្រៀប នឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ។ ការទាក់ទាញទុនវិនិយោគពីបរទេសទទួល បាន៧៣៩ លានដុល្លារអាមេរិក កើន៤ដងបើប្រៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅ មិញ។ ថ្លែងមតិនៅទីនេះ ឧបនាយករដ្ឋមន្ត្រី Vu Van Ninh បានវាយតំលៃខ្ពស់ ចំពោះ ការទាក់ទាញវិនិយោគពីបរទេសរបស់ទីក្រុង និងស្នើថាត្រូវបំភ្លឺរាល់ការ លំបាក លំបិនរបស់អង្គភាពអាជីវកម្មចំនួន៣០អង្គភាព ដែលស្ថិតនៅក្នុងចំណោម មុខ សញ្ញាត្រូវអនុវត្តភាគហ៊ុនភាវូបនីយកម្ម ក្នុងឆ្នាំ២០១៤និងឆ្នាំ២០១៥ និងស្នើ ទីក្រុងត្រូវរួមសហការជាមួយមជ្ឈឹម ស្វែងរកដំណោះស្រាយនានា សំដៅអនុវត្ត គោល ដៅដែលបានដាក់ចេញ៕
Related






