សេដ្ឋកិច្ចវៀតណាមមានការលោតផ្លោះក្នុងកាលៈទេសៈដែលប្រទេសអាស៊ីមានការធ្លាក់ចុះ
18/12/2015 10:17
(VOVworld)-មូលនីធិ Standers&Poor(S&P) ជាថ្មីៗនេះបានប្រកាសរបាយការ ណ៍ដែលបានបញ្ជាក់ថា “សេដ្ឋកិច្ចរបស់វៀតណាម

(VOVworld)-មូលនីធិ Standers&Poor(S&P) ជាថ្មីៗនេះបានប្រកាសរបាយការណ៍ ដែលបានបញ្ជាក់ថា “សេដ្ឋកិច្ចរបស់វៀតណាមកំពុងមានការរីកចំរើន” ខណៈដែល សេដ្ឋកិច្ចនៅប្រទេសអាស៊ីជាច្រើនកំពុងធ្លាក់ចុះ។ យោងតាម S&P ថា រហូតមក ដល់ពេលនេះ វៀតណាមបានទាក់ទាញការវិនិយោគបរទេសកាន់តែច្រើនឡើង។ ជាទូទៅ ការវិនិយោគបរទេសមានការកើនទ្វេដងក្នុងដំណាក់កាល២០១២-២០១៤។ S&P បានចាត់ទុកថា កម្លាំងពលករនៅវៀតណាមជាកាតាសំខាន់ មាន ទិន្នផល ខ្ពស់ដោយសារបានបំពាក់សំភារៈទំនើប។ ទន្ទឹមជាមួយគ្នានោះ ស្ថាប័ន វិភាគការ ធ្វើអាជីវកម្មរបស់សឹង្ហបុរី IMA Asia បានឲ្យដឹងថា វៀតណាមនឹងទទួល បានផល ប្រយោជន៍ច្រើនជាងប្រទេសចំនួន១១ជាសមាជិកកិច្ចព្រមព្រៀងដៃគូ ពាណិជ្ជកម្ មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក TPP ផងដែរ។តាមការព្យាករណ៍របស់ IMA វៀតណាម នឹងទទួលបានកំណើនចំនួន៦,២%ក្នុងឆ្នាំ២០១៥និង៦,៤% ក្នុងឆ្នាំ២០១៦៕
Related






