VOV WorldVOV World
សេដ្ឋកិច្ចវៀតណាមនឹងមានកំណើនជារៀងរាល់ឆ្នាំចំនួន១០%មុនឆ្នាំ២០៣០ដោយ TPP
08/01/2016 10:19
(VOVworld) - ក្រុមធនាគារពិភពលោក (WBG) ព្យាករ ណ៍ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រ ប៉ាស៊ីហ្វិក (TPP) នឹងនាំមកនូវកម្លាំងចលករសេដ្ឋកិច្ច សំខាន់សំរាប់វៀតណាម ជប៉ុននិងម៉ាឡេស៊ីមុនឆ្នាំ ២០៣០។
សេដ្ឋកិច្ចវៀតណាមនឹងមានកំណើនជារៀងរាល់ឆ្នាំចំនួន១០%មុនឆ្នាំ២០៣០ដោយ TPP
សេដ្ឋកិច្ចវៀតណាមនឹងត្រូវបានជំរុញយ៉ាងខ្លាំងក្លាបំផុតដោយ មានអត្រាកំណើនជារៀងរាល់ឆ្នាំចំនួន១០% ជាកំរិតខ្ពស់បំផុតក្នុងចំណោមប្រទេសជាសមាជិក TPP ទាំង១២ (VOVworld) - ក្រុមធនាគារពិភពលោក (WBG) ព្យាករណ៍ថា កិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP) នឹងនាំមកនូវកម្លាំងចលករសេដ្ឋកិច្ច សំខាន់សំរាប់វៀតណាម ជប៉ុននិងម៉ាឡេស៊ីមុនឆ្នាំ២០៣០។តាម របាយការណ៍ “យថាទស្សន៍សេដ្ឋកិច្ចទូទាំងពិភពលោក” ដែលទើបនឹងបាន WBG ប្រកាសថា សេដ្ឋកិច្ចវៀតណាមនឹងត្រូវបានជំរុញយ៉ាងខ្លាំងក្លាបំផុតដោយ មានអត្រាកំណើន ជារៀងរាល់ឆ្នាំចំនួន១០% ជាកំរិតខ្ពស់បំផុតក្នុងចំណោមប្រទេសជាសមាជិក TPP ទាំង១២ ដោយសារផលិតផលតម្បាញកាត់ដេរនិងផ្នែកឧស្សាហកម្មសម្លៀក បំពាក់វៀតណាមទទួលបានអាទិភាពនៅពេលជ្រៀតចូលទីផ្សារ អាមេរិកនិង ទីផ្សារសំខាន់ផ្សេងៗទៀតផង។ កិច្ចព្រមព្រៀង TPP ដោយមានការចូលរួមរបស់អាមេរិក វៀតណាម រួមជាមួយ  ប្រទេសចំនួន១០ផ្សេងទៀតក្នុងតំបន់សមុទ្រប៉ាស៊ីហ្វិក នៅពេលចូលជាធរមាន  ជាផ្លូវការ នឹងជួយលុបចោលប្រភេទពន្ធនិងរបាំងមួយចំនួនសំរាប់ទំនិញ សេវា កម្មនាំចេញនាំចូលរវាងប្រទេសក្នុងប្លុក ដែលស្រូបយក៤០%នៃផលិតផលសរុប លើពិភពលោក៕