សេដ្ឋកិច្ចវៀតណាមរក្សារឹងមាំស្ថិរភាព
04/08/2015 07:52
(VOVworld) - គណៈកម្មាធិការឃ្លាំមើលហិរញ្ញវត្ថុជាតិ របស់វៀតណាមនាថ្ងៃទី៣ សីហាបានប្រកាសថា៖ សេដ្ឋកិច្ចវៀតណាមក្នុងខែមិថុនានិងក្នុងរយៈពេល៧ ខែ ដើមឆ្នាំ២០១៥មានស្ថិរភាពដ៏រឹងមាំ។

(VOVworld) - គណៈកម្មាធិការឃ្លាំមើលហិរញ្ញវត្ថុជាតិរបស់វៀតណាមនាថ្ងៃទី៣ សីហាបានប្រកាសថា៖ សេដ្ឋកិច្ចវៀតណាមក្នុងខែមិថុនានិងក្នុងរយៈពេល៧ខែ ដើមឆ្នាំ២០១៥មានស្ថិរភាពដ៏រឹងមាំ។អតិផរណាទាប ទីផ្សារហិរញ្ញវត្ថុមានស្ថិរភាព ការទូទាត់ល្អ ឥណទានកើនឡើង និងកាត់បន្ថយការពឹងផ្អែកទៅលើទីផ្សារអន្តរៈ ធនាគារ។អតិផរណាសន្ទស្សន៍ប្រើប្រាស់ (CPI) ក្នុងខែកក្កដាកើនជិត០,៧%បើ ប្រៀបនឹងចុងឆ្នាំ២០១៤និងតាមការព្យាករណ៍ថា អតិផរណជាសារវ័ន្តក្នុងឆ្នាំ ២០១៥ គឺប្រហែល៣%។គណៈកម្មាធិការឃ្លាំមើលហិរញ្ញវត្ថុជាតិក៏បានឲ្យដឹងថែម ទៀតថា តំលៃរូបីយប័ណ្ណក្នុងឆ្នាំ២០១៥គ្រោងកើនឡើងកំរិត១៣-១៤ពាន់លាន ដុល្លា អាមេរិកនិងតំលៃរំដោះទុន FDI ក្នុងឆមាសទីមួយឆ្នាំ២០១៥ទទួលបាន៦ ពាន់ លានដុល្លាអាមេរិក កើនឡើង៩,៦%បើប្រៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ នៅមិញ៕
Related






