VOV WorldVOV World
សេតវិមានពិចារណាលើការចេញផ្សាយក្រិត្យឆ្លងដែនថ្មី
13/02/2017 10:26
(VOVworld) - សេតវិមាននាថ្ងៃទី១២ កុម្ភៈ បញ្ជាក់ថា កំពុងពិចារណាលើការ ចេញផ្សាយក្រិត្យឆ្លងដែនថ្មី ក្នុងកាលៈទេសៈដែលក្រិត្យនិតិប្រតិបត្តិស្ដីអំពីការ ហាមឃាត់ឆ្លងដែនរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ត្រូវរារាំង ដោយតុលាការនានានៅប្រទេសនេះ។
សេតវិមានពិចារណាលើការចេញផ្សាយក្រិត្យឆ្លងដែនថ្មី
លោក Stephen Miller ចូលរួមកិច្ចប្រជុំនៅក្រុងវ៉ាស៊ីនតោននាថ្ងៃទី៣០ មករា (រូបថត៖AFP/TTXVN) (VOVworld) - សេតវិមាននាថ្ងៃទី១២ កុម្ភៈ បញ្ជាក់ថា កំពុងពិចារណាលើការ ចេញផ្សាយក្រិត្យឆ្លងដែនថ្មី ក្នុងកាលៈទេសៈដែលក្រិត្យនិតិប្រតិបត្តិស្ដីអំពីការហាម ឃាត់ឆ្លងដែនរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ត្រូវរារាំងដោយតុលា ការនានានៅប្រទេសនេះ។ថ្លែងមតិនៅលើទូរទស្សន៍ ទីប្រឹក្សាសេត វិមានលោក Stephen Miller ឲ្យដឹងថា រដ្ឋាភិបាលអាមេរិកគ្រោងនឹងអនុវត្តន៍វិធានការថ្មីក៏ដូចជា វិធានការបំពេញបន្ថែមមួយចំនួន ដើម្បីធានាថា បញ្ហាឆ្លងដែនមិន មែនជាមធ្យោ បាយដើម្បីអាមេរិកទទួលមុខសញ្ញាអមិត្តជាមួយប្រទេសជាតិនិង តំលៃអាមេរិក នានានោះឡើយ។នេះជាសារមួយដែលរដ្ឋអំណាចអាមេរិកចង់ ពិភពលោកផ្ទៀង ស្ដាប់។លោក Miller សង្កត់ធ្ងន់ថា រដ្ឋាភិបាលអាមេរិកនឹងការ ពារខ្សែព្រំដែននិង ប្រជាជនរបស់ខ្លួន ព្រមទាំងអះអាងថា ប្រធានាធិបតីលោក Donald Trump មាន សិទ្ធិហាមឃាត់មុខសញ្ញាមួយចំនួនចូលក្នុងអាមេរិក ហើយ អំណាចរបស់ប្រធានា ធិបតីក្នុងបញ្ហានេះគឺមិនអាចប្រកែកបានឡើយ៕