សេតវិមានរិះគន់សាលក្រមរបស់តុលាការដែលបដិសេធ ស្ដារឡើងវិញនូវក្រិត្យឆ្លងដែន
13/02/2017 11:00
(VOVworld) - នាថ្ងៃទី១២ កុម្ភៈ ទីប្រឹក្សាជាន់ខ្ពស់សេត វិមានលោក Stephen Miller បានរិះគន់សាលក្រមរបស់ តុលការមួយនៅអាមេរិក ដែលបដិសេធស្ដារ ឡើងវិញ នូវក្រិត្យរបស់ប្រធានាធិបតីលោក Donald Trump ស្ដីអំពី ការហាមឃាត់ ឆ្លងដែនចំពោះប្រជាពលរដ្ឋមកពីប្រទេសអ៊ីស្លាមចំនួន៧។

ប៉ូលីសចាប់ខ្លួនបាតុករប្រឆាំងជំទាស់ក្រិត្យឆ្លងដែនរបស់ប្រធានាធិបតីលោក D. Trump នាថ្ងៃទី១១ កុម្ភៈ (រូបថត៖AFP/TTXVN) (VOVworld) - នាថ្ងៃទី១២ កុម្ភៈ ទីប្រឹក្សាជាន់ខ្ពស់សេតវិមានលោក Stephen Miller បានរិះគន់សាលក្រមរបស់តុលការមួយនៅអាមេរិក ដែលបដិសេធស្ដារឡើង វិញនូវក្រិត្យរបស់ប្រធានាធិបតីលោក Donald Trump ស្ដីអំពីការហាមឃាត់ឆ្លងដែន ចំពោះប្រជាពលរដ្ឋមកពីប្រទេសអ៊ីស្លាមចំនួន៧។ថ្លែងមតិនៅលើទូរទស្សន៍ លោក Miller ចាត់ទុកថា តុលាការឧទ្ធរណ៍សហរដ្ឋតំបន់ទី៩នៅ San Francisco បានទន្ទ្រាន កាន់កាប់អំណាចក្នុងវិស័យតុលាការហើយហួសពីកម្រិត នៅពេលចេញសាលក្រម ដោយច្រានចោលជាបណ្ដោះអាសន្ននូវក្រិត្យរបស់ ប្រធានាធិបតីលោក Donald Trump។មន្ត្រីរូបនេះក៏បានឲ្យដឹងថែមទៀតថា រដ្ឋ អំណាចវ៉ាស៊ីនតោនកំពុងពិចារ ណាលើផែនការផ្សេងៗទៀត ក្នុងនោះមានលទ្ធ ភាពចេញផ្សាយក្រិត្យថ្មីមួយ៕
Related
More




