VOV WorldVOV World
សហភាពអឺរ៉ុប-វៀតណាមឆ្ពោះទៅទំនាក់ទំនងខ្លាំងក្លាជាង
28/10/2015 10:11
Vovworld-សហភាពអឺរ៉ុប-វៀតណាមឆ្ពោះទៅទំនាក់ទំនង ខ្លាំងក្លាជាង។ នេះ​ជាប្រធានបទនៃជំនួបមុខរវាង ឯកអគ្គរដ្ឋទូតថ្មី
សហភាពអឺរ៉ុប-វៀតណាមឆ្ពោះទៅទំនាក់ទំនងខ្លាំងក្លាជាង
សហភាពអឺរ៉ុប-វៀតណាមឆ្ពោះទៅទំនាក់ទំនងខ្លាំងក្លាជាង         Vovworld-សហភាពអឺរ៉ុប-វៀតណាមឆ្ពោះទៅទំនាក់ទំនងខ្លាំងក្លាជាង។ នេះ ​ជាប្រធានបទនៃជំនួបមុខរវាងឯកអគ្គរដ្ឋទូតថ្មីប្រធានគណៈប្រតិភូសហភាពអឺរ៉ុប ប្រចាំនៅវៀតណាមលោក Bruno Angelet ជាមួយស្ថាប័នសារព័ត៌មានដែល​ប្រព្រឹត្ត ​ទៅនាថ្ងៃទី២៨តុលានៅក្រុងហាណូយ។ ថ្លែងមតិនៅពិធីនេះ ឯកអគ្គរដ្ឋ​ទូត​​និងជា ប្រធានគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំនៅវៀតណាមលោក Bruno Angelet បាន សង្កត់ធ្ងន់ថា៖         “អាចនិយាយបានថា EU ជាដៃគូល្អបំផុតរបស់វៀតណាម ពីព្រោះយើងមាន ​ទំនាក់ទំនងការទូតជាង២០ឆ្នាំទៅហើយ យើងចាប់ផ្ដើមពីការជួយឧបត្ថម្ភ​មនុស្សធម៍​ សហប្រតិបត្តិការអភិវឌ្ឍន៍ផ្ទេរទៅកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម។ នាបច្ចុប្បន្ន ទំនាក់ទំនងការទូតនេះបានបើកទូលាយទៅវិស័យផ្សេងៗដូចជា​ពាណិជ្ជកម្ម នយោបាយ។ ជាពិសេសយើងមានកិច្ចសហប្រតិបត្តិការអំពី​គោលការណ៍នៃកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេរីរវាងភាគីទាំងពីរ ភាគីទាំងពីរបាន​ចុះហត្ថលេខាលើកិច្ច ព្រមព្រៀងសហប្រតិបត្តិការនិងដៃគូលើគ្រប់វិស័យវៀតណាម-EU(PCA)និងមាន កម្មវិធីដៃគូយុទ្ធសាស្ត្រផ្សេងៗរវាងៀតណាមនិង EU​នេះជាមូលដ្ឋានដើម្បីកសាង ទំនាក់ទំនងសហប្រតិបត្តិការលើគ្រប់វិស័យថ្មីនិង​មានចរិតនយោបាយជាងទៀត ដើម្បីយើងត្រៀមខ្លួនជាស្រេចឈានទៅមុខ៕”