សហព័ន្ធមេធាវីត្រូវជាស្ពានតភ្ជាប់រឹងមាំរវាងរដ្ឋនិងសហគមន៍
14/10/2015 10:08
Vovworld-នាយប់ថ្ងៃទី៣១តុលានៅក្រុងហាណូយសហព័ន្ធ មេធាវីវៀតណាមបានរំលឹកខួបលើកទី៧០

សហព័ន្ធមេធាវីត្រូវជាស្ពានតភ្ជាប់រឹងមាំរវាងរដ្ឋនិងសហគមន៍ (VNP) Vovworld-នាយប់ថ្ងៃទី៣១តុលានៅក្រុងហាណូយសហព័ន្ធមេធាវីវៀតណាម បានរំលឹកខួបលើកទី៧០នៃទិវាប្រពៃណីមេធាវីវៀតណាម(ទី១០តុលា)។ ថ្លែងមតិ នៅទីនេះ ប្រធានរដ្ឋលោក Truong Tan Sang បានលើកច្បាស់ថា សហព័ន្ធមេធាវី វៀតណាមនិងមេធាវីនានាត្រូវត្រៀមខ្លួនជាស្រេចអនុវត្តភារកិច្ចនយោបាយគតិយុត្តិ ដោយរដ្ឋប្រគល់ជូន។ សហព័ន្ធមេធាវីវៀតណាមត្រូវជាស្ពានតភ្ជាប់រឹងមាំរវាងរដ្ឋ និងសហគមន៍សង្គមជាមួយជួរមេធាវីវៀតណាម។ នាពេលខាងមុខ ត្រូវបណ្ដុះ បណ្ដាលជួរមេធាវីមានលទ្ធភាពពិគ្រោះនិងប្ដឹងតវ៉ាអន្តរជាតិដើម្បីអាចធ្វើសេនាធិការ សំរាប់រដ្ឋាភិបាលស្ថាប័នដំបន់ក្នុងការការពារសិទ្ធិប្រយោជន៍ជាតិការពារសិទ្ធិ ប្រយោជន៍ស្របច្បាប់របស់អង្គការសង្គមអង្គភាពអាជីវកម្មវៀតណាមក្នុងដំណើរការ សមាហរណកម្មអន្តរជាតិ។ តាងនាមថ្នាក់ដឹកនាំបក្សរដ្ឋ អនុប្រធានរដ្ឋសភាលោក Uong Chu Luu បានប្រគល់ គ្រឿងឥស្សារយយសពលកម្មថ្នាក់ទី៣សំរាប់សហព័ន្ធមេធាវីវៀតណាមផងដែរ៕
Related






