សហព័ន្ធអារ៉ាប់គាំទ្រដំណោះស្រាយរដ្ឋចំនួន២សំរាប់ដំណើរការសន្តិភាពមជ្ឈឹមបូព៌ា
17/02/2017 07:57
(VOVworld) - ក្នុងសេចក្ដីថ្លែងការណ៍មួយនាថ្ងៃទី១៦ កុម្ភៈ អគ្គលេខាធិការសហ ព័ន្ធអារ៉ាប់ (AL) លោក Ahmed Abul Gheit អះអាងថា ជំលោះនៅមជ្ឈឹមបូព៌ា ត្រូវការខឿនសន្តិភាពរួមនិងសមភាពដោយឈរលើ ដំណោះស្រាយរដ្ឋចំនួន២ ដែល ក្នុងនោះមានរដ្ឋ ប៉ាឡេស្ទីនឯករាជ្យមួយ។

អគ្គលេខាធិការសហព័ន្ធអារ៉ាប់ (AL) លោក Ahmed Abul Gheit (រូបថត៖Iran Review) (VOVworld) - ក្នុងសេចក្ដីថ្លែងការណ៍មួយនាថ្ងៃទី១៦ កុម្ភៈ អគ្គលេខាធិការសហ ព័ន្ធអារ៉ាប់ (AL) លោក Ahmed Abul Gheit អះអាងថា ជំលោះនៅមជ្ឈឹមបូព៌ាត្រូវការ ខឿនសន្តិភាពរួមនិងសមភាពដោយឈរលើដំណោះស្រាយរដ្ឋចំនួន២ ដែលក្នុង នោះមានរដ្ឋប៉ាឡេស្ទីនឯករាជ្យមួយ។លោក Abul Gheit នាំចេញសេចក្ដីថ្លែងការណ៍ ពោលខាងលើបន្ទាប់ពីជំនួបសន្ទនាជាមួយអគ្គលេខាធិការអ.ស.បលោក Antonio Guterres នៅទីស្នាក់ការ AL នៅរដ្ឋធានី Cairo របស់អេហ្ស៊ីប និងមួយថ្ងៃក្រោយពី ប្រធានាធិបតីអាមេរិកលោក Donald Trump ជួបចរចារជាមួយនាយក រដ្ឋមន្រ្តីអ៊ីស្រា អ៊ែលលោក Benjamin Netanyahu នៅទីក្រុងវ៉ាស៊ីនតោន។ ក្នុងពេលនោះ ក្នុងបទសន្ទរកថាមួយនៅរដ្ឋធានី Cairo នាថ្ងៃទី១៥ កុម្ភៈ អគ្គ លេខាធិការអ.ស.បលោក Antonio Guterres ក៏បានអំពាវនាវអំពីដំណោះស្រាយរដ្ឋ ចំនួន២ ព្រមទាំងចាត់ទុកថា មិនមានផែនការផ្ទុកបម្រុងសំរាប់ដំណោះស្រាយនេះ ទេ៕
Related
More




