សហគមន៍ជនវៀតណាមគឺជាផ្នែកមិនអាចកាត់ផ្តាច់បានរបស់សង្គមសាធារណៈរដ្ឋឆែក
13/06/2016 09:10
(VOVworld) – សហគមន៍ជនវៀតណាមនៅសាធារណៈរដ្ឋ ឆែកដែលធ្វើអាជីវកម្មតាមច្បាប់ របស់ប្រទេសសាមីហើយ ព័ត៌មានអំពីជនវៀតណាមរត់ពន្ធគឺមិនពិតទេ។

សហគមន៍ជនវៀតណាមគឺជាផ្នែកមិនអាចកាត់ផ្តាច់បានរបស់សង្គមសាធារណៈរដ្ឋឆែក (Image: VNA) (VOVworld) – សហគមន៍ជនវៀតណាមនៅសាធារណៈរដ្ឋឆែកដែលធ្វើអាជីវកម្ម តាមច្បាប់ របស់ប្រទេសសាមីហើយព័ត៌មានអំពីជនវៀតណាមរត់ពន្ធគឺមិនពិតទេ។ នេះគឺជាការអះអាងរបស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឆែក លោក Andrej Babis នៅ សិក្ខាសាលាឧទ្ទេសនាមច្បាប់ស្ថិតិអាជីវកម្មអេឡិកត្រូនិក (EET) ក្នុងសហគមន៍ អាជីវករដែលបានប្រព្រឹត្តទៅនាថ្ងៃទី ១២ មិថុនា នៅរដ្ឋធានី Prague។ លោក Andrej Babis បានឲ្យដឹងថា៖ ប្រទេសឆែកជានិច្ចកាលចាត់ទុកសហគមន៍ជន វៀតណាមដូចជាផ្នែកមួយមិនអាចកាត់ផ្តាច់បានរបស់សង្គមនៅទីនេះ។ នៅ សិក្ខាសាលាបណ្ដាអ្នកជំនាញការរបស់ក្រសួងហិរញ្ញវត្ថុ ឆែកបានពន្យល់រូបសណ្ឋាន ផ្សាភ្ជាប់អាជីវកម្មអេឡិចត្រូនិក (EET)។ នេះគឺជារូបសណ្ឋាន ដែលអនុញ្ញាត អង្គភាពអាជីវកម្មតភ្ជាប់ម៉ាស៊ីនគិតលួយផ្ទាល់ជាមួយបណ្ដាសាខាពន្ធចំណុះ ក្រសួងហិរញ្ញវត្ថុ។ មធ្យោបាយនេះនឹងជួយក្រសួងហិរញ្ញវត្ថុប្រឆាំងនឹងការរតពន្ធ។ សហគ្រាសវៀតណាមនៅទីនេះកំពុងរៀបចំយ៉ាងសកម្មសំរាប់ការតភ្ជាប់ជាមួយ ស្ថាប័នពន្ធ រដ្ឋការនៃប្រទេសឆែកផងដែរ៕
Related






