សហគមន៍ជនវៀតណាមនៅឯបរទេសជាផ្នែកមួយមិនអាចផ្ដាចចេញនៃប្រជាជាតិ
28/10/2015 09:50
Vovworld-ចាប់ពីថ្ងៃទី១៦ដល់២៤តុលា ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅអាមេរិកលោក Pham Quang Vinh

សហគមន៍ជនវៀតណាមនៅឯបរទេសជាផ្នែកមួយមិនអាចផ្ដាចចេញនៃប្រជាជាតិ (VNP) Vovworld-ចាប់ពីថ្ងៃទី១៦ដល់២៤តុលា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ អាមេរិកលោក Pham Quang Vinh បានទៅបំពេញទស្សនកិច្ចនៅរដ្ឋ California។ ឯកអគ្គរដ្ឋទូត Pham Quang Vinh បានជួបសន្ទនាជាមួយសហគមន៍ជនវៀតណាម ដែលកំពុងរស់នៅរៀនសូត្រធ្វើការនៅភាគខាងជើងនិងភាគខាងត្បូងរដ្ឋ California។ ឯកអគ្គរដ្ឋទូត Pham Quang Vinh បានអះអាងថា រដ្ឋចាត់ទុកសហគមន៍ជនវៀតណាម នៅអាមេរិកនិយាយដោយឡែកនិងសហគមន៍ជនវៀតណាមលើទូទាំងប្រទេស និយាយរួមជាផ្នែកមួយមិនអាចកាត់ផ្ដាច់ចេញនៃប្រជាជាតិ។ តាមរយៈបណ្ដាជំនួប សន្ទនាដំណាងក្រុមសហគមន៍មានបំណងមានឱកាសរួមចំណែកសំរាប់ការអភិវឌ្ឍន៍ នៃប្រទេសជាតិ។ ឯកអគ្គរដ្ឋទូត Pham Quang Vinh និងអាណិកជនបានផ្លាស់ប្តូរអំពី ប្រធានបទជាច្រើនដែលយកចិត្តទុកដាក់ដូចជាគោលនយោបាយរបស់រដ្ឋវៀតណាម ទំនាក់ទំនងវៀតណាម-អាមេរិក បញ្ហាសមុទ្រខាងកើត ឱកាសនិងការសាកល្បងនៃ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP)៕
Related






