VOV WorldVOV World
សហគមន៍ជនវៀតណាមនៅឯបរទេសរៀបចំពិធីមិទ្ទិញប្រឆាំងជំទាស់សកម្មភាពរបស់ចិន
26/05/2014 06:31
(VOV)_នាថ្ងៃទី២៥ ឧសភា សហគមន៍ជនវៀតណាម និងនិស្សិតវៀតណាមនៅទីក្រុង Sydney អូស្ត្រាលី បានប្រមូលផ្តុំនៅសាលាក្រុង Town Hall ដើម្បីប្រឆាំងជំទាស់អំពើរបស់ចិន ដែលបានដាក់​ស្ថានីយខួងHaiyan Shiyou
សហគមន៍ជនវៀតណាមនៅឯបរទេសរៀបចំពិធីមិទ្ទិញប្រឆាំងជំទាស់សកម្មភាពរបស់ចិន
ពិធីមិទ្ទិញប្រឆាំងជំទាស់សកម្មភាពរបស់ចិននៅទីក្រុង Sydney អូស្ត្រាលី (http://baodautu.vn/)           (VOV)_នាថ្ងៃទី២៥ ឧសភា សហគមន៍ជនវៀតណាម និងនិស្សិតវៀតណាម នៅទីក្រុង Sydney អូស្ត្រាលី បានប្រមូលផ្តុំនៅសាលាក្រុង Town Hall ដើម្បីប្រឆាំង ជំ ទាស់អំពើរបស់ចិន ដែលបានដាក់​ស្ថានីយខួងHaiyan Shiyou ៩៨១ និងបណ្ដា នាវា បំពាក់អាវុធ  យន្តហោះការពារនៅក្នុងតំបន់​សេដ្ឋកិច្ចផ្ដាច់មុខ ( EEZ)របស់ វៀតណាម រំលោភទៅលើសិទ្ធិអធិបតេយ្យ​ភាព​ និងសិទ្ធិយុត្តាធិការរបស់វៀត ណាម  នៅលើតំបន់  EEZ និងតំបន់​ខ្ពង់​រាប​បាតសមុទ្រស្របតាមច្បាប់វៀតណាម។ មនុស្សជាង៣០០នាក់បាន​លើកខ្ពស់ទង់ជាតិ និងបដា ដោយអះអាងនូវ អធិប តេយ្យ ភាពរបស់វៀតណាម ចំពោះបណ្ដាប្រជុំកោះ Hoang Sa និង Truong Sa  បរិហាទោស​អំពើរបស់ចិន និងអំពាវនាវរដ្ឋាភិបាលចិន ត្រូវធ្វើសកម្មភាពមាន ការ​ទទួលខុសត្រូវ គោរពច្បាប់អន្តរជាតិ ដកស្ថានីយខួងចេញពីតំបន់សេដ្ឋកិច្ច ផ្ដាប់មុខ និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។           នាថ្ងៃនេះដែរ នៅទីក្រុង Malmoភាគខាងត្បូងស៊ុយអែត ជនវៀត​ណាម​ចំ​នួន​៤០០នាក់នៅទីនេះ បានចូលរួមការដើដង្ហែរក្បួនដើម្បីប្រឆាំងជំទាស់ការ​ដែល​ចិនបានដាក់ស្ថានីយខួងនៅក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខ និងតំបន់​ខ្ពង់​រាប​បាត​សមុទ្រ​របស់វៀតណាម។ គណបក្សកម្មុយនីស្តស៊ុយអែត ​មណ្ឌល Malmo បាន​ចាត់តាំងដំណាងមកចូលរួមបាតុកម្មនេះ សំដៅ​បង្ហាញ​ចំណងសាមគ្គី​ភាព ​និងការគាំទ្រប្រជាជនវៀតណាម ក្នុងការតស៊ូប្រឆាំង​អំពើខុសឆ្គងរបស់ចិន។           នាព្រឹកថ្ងៃទី ២៥ ឧសភា ប្រជាជនវៀតណាមជាច្រើនកុះករដែលកំពុង​រស់​នៅ ធ្វើការនិងសិក្សារនៅម៉ាឡេស៊ី បានដើដង្ហែរក្បួនដោយសន្តិភាព នៅខាង ក្រៅស្ថានទូតចិនប្រចាំនៅទីក្រុង Kuala Lumpur ដើម្បី ប្រឆាំង​ជំទាស់​ការដែល ​ចិន​បាន​ដាក់ស្ថានីយខួង Haiyan Shiyou ៩៨១នៅក្នុង តំបន់សេដ្ឋ​កិច្ចផ្ដាច់មុខ​និង​តំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម។ ដំណាងសហគមន៍ជនវៀតណាម នៅម៉ាឡេស៊ីបានប្រគល់​លិខិតអោយស្ថានទូតចិនប្រចាំនៅម៉ាឡេស៊ី ដើម្បីស្នើ ភាគី​ចិនត្រូវដកស្ថានីយខួងនិងនាវាការពារគ្រប់​ប្រភេទ​ចេញពីតំបន់សេដ្ឋកិច្ចផ្ដាប់ មុខ ​និងតំបន់ខ្ពង់រាបបាតសមុទ្ររបស់​វៀតណាម។ ក៏ក្នុងលិខិតនេះដែរ ​សហ គមន៍​ជន​វៀតណាមនៅម៉ាឡេស៊ីក៏​បានអំពាវនាវបណ្ដាប្រទេសអាស៊ីអា​គ្នេយ៍  ​និង​ប្រទេស​នានាលើទូទាំងពិភពលោក រួមដំណើរជាមួយប្រជាជនវៀតណាម ​ ដើម្បី​សន្តិភាព និងភាពសម្បូររុងរឿងរួម។           នាថ្ងៃទី២៥ឧសភាសហគមន៍ជនវៀតណាមនិងនិស្សិតវៀត​ណាមនៅទីក្រុង Montreal កាណាដា បានរៀបចំមីទ្ទីងនៅចំពោះមុខ​ទីស្ដីការ​អគ្គស្ថានកុងស៊ុលចិន ដើម្បីប្រឆាំងជំទាស់ការដែលចិនបានដាក់ស្ថានីយ៍ខួង Haiyang Shiyou 981 នៅដំបន់ សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាត​សមុទ្រ​របស់វៀតណាម។ មនុស្សជាង១០០ នាក់បានស្លៀកពាក់អាវពុម្ភទង់ជាតិក្រហម​ផ្កាយលឿងលើកខ្ពស់ទង់ជាតិនិងបដា អះអាងនូវអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa បរិហាទោសចំពោះ​អំពើរ​របស់ចិននិងអំពាវនាវរដ្ឋាភិបាលនៃប្រទេសនេះធ្វើសកម្មភាព មានការទទួលខុសត្រូវគោរពច្បាប់អន្តរជាតិ ដកស្ថានីយ៍ខួង Haiyang Shiyou 981 ចេញ ពី​ដំបន់​សេដ្ឋកិច្ចផ្ដាច់មុខនិងដំបន់ខ្ពង់រាបបាតសមុទ្ររបស់វៀតណាម៕