VOV WorldVOV World
សហគមន៍ជនវៀតណាមនៅអាល្លឺម៉ង់រំលឹកខួបលើកទី៤១ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ
03/05/2016 08:53
(VOVworld)- រំលឹកខួបលើកទី៤១ទិវារំដោះភាគខាងត្បូង ឯកភាពប្រទេស ជាតិថ្ងៃទី៣០មេសានោះ សហគមន៍ជនវៀតណាមនៅតំបន់ជាច្រើន
សហគមន៍ជនវៀតណាមនៅអាល្លឺម៉ង់រំលឹកខួបលើកទី៤១ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ
សហគមន៍ជនវៀតណាមនៅអាល្លឺម៉ង់រំលឹកខួបលើកទី៤១ ទិវារំដោះភាគខាងត្បូងឯកភាពប្រទេសជាតិ (រូបថតៈ Mạnh Hùng/Vietnam+) (VOVworld)- រំលឹកខួបលើកទី៤១ទិវារំដោះភាគខាងត្បូង ឯកភាពប្រទេសជាតិថ្ងៃ ទី៣០មេសានោះ សហគមន៍ជនវៀតណាមនៅតំបន់ជាច្រើនរបស់អាល្លឺម៉ង់ បាន រៀប ចំកម្មភាពពោរពេញទៅដោយអត្ថន័យនៅក្នុងឱកាសនេះ។ នាថ្ងៃទី៣០មេសា អតីតយុទ្ធជនវៀតណាមនៅរដ្ឋ Sachsen –Anhalt បានរៀបចំ ការជួបជុំសមមិត្ត ពិធីមិទ្ទីង និងមហាសន្និបាតអាណត្តិទី៤។ នៅក្នុងពិធីនេះ តាងនាមស្ថានទូតវៀត ណាមប្រចាំនៅអាល្លឺម៉ង់ វរសេនីយ៍ត្រី Trinh Quoc Viet អនុព័ន្ធយោធាបានវាយ តម្លៃខ្ពស់ចំពោះសកម្មភាពរបស់អតីតយុទ្ធជនវៀតណាម នៅអាល្លឺម៉ង់និយាយរួម និងរដ្ឋ Sachen – Anhalt និយាយដោយឡែក។ លោក មានបំណងថា នាពេលខាង មុខ សមាគមនឹងបន្តការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ឆ្លើយ តបទៅនឹងបំណងប្រាថ្នារបស់ សមាជិកនានា និងបន្តជាគ្រឹះស្ថានដ៏រឹងមាំក្នុងការ កសាងសហគមន៍ជនវៀតណាម នៅអាល្លឺម៉ង់ឲ្យកាន់តែសាមគ្គី ឆ្ពោះទៅការធ្វើ សមាហរណកម្មអន្តជាតិនិងកាន់ តែរីកចំរើនពីមួយថ្ងៃទៅមួយថ្ងៃ៕