VOV WorldVOV World
សហគមន៍ជនវៀតណាមនៅអង់គ្លេសនិងអាមេរិកទទួលបុណ្យ Tet ប្រពៃណី
21/01/2014 08:30
(VOVworld)-នាយប់ថ្ងៃទី១៩មករា នៅក្លឹបសង្គម E8 នៅខ័ណ្ឌ Hackney ជា កន្លែងមានជនវៀតណាមរស់ នៅជាច្រើននៅទីក្រុងឡុងរបស់អង់គ្លេស
សហគមន៍ជនវៀតណាមនៅអង់គ្លេសនិងអាមេរិកទទួលបុណ្យ Tet ប្រពៃណី
(VOVworld)-នាយប់ថ្ងៃទី១៩មករា នៅក្លឹបសង្គម E8 នៅខ័ណ្ឌ Hackney ជាកន្លែង មានជនវៀតណាមរស់នៅជាច្រើននៅទីក្រុងឡុងរបស់អង់គ្លេស បាន ប្រព្រឹត្តទៅ ពិធីជួបប្រាស្រ័យសិល្បៈសំដៅអប់អរសាទរនិទាឃៈរដូវថ្មី២០១៤ និងរៃអង្គាស ប្រាក់ដើម្បីជួយឧបត្ថម្ភជនរួមជាតិនៅភាគកណ្តាវៀតណាម ដែល រងផលប៉ះពាល់ ដោយទឹកជំនន់។ សម្តែងសិល្បៈរបស់សមាគមយុវជន និស្សិតវៀតណាមនៅអាមេរិក (រូបថតៈ vietnamplus.vn)         ក្នុងថ្ងៃដ៏ដែល នៅ​ទីក្រុងNew York អាមេរិក យុវជន និស្សិតវៀតណាមជិត ៤០០នាក់ដែលកំពុងសិក្សានៅ New York បានរៀបចំរាត្រីសម្តែងសិល្បៈទទួលបុណ្យ Tet មមីឆស័ក។ ក្នុងឱកាសនេះដែរ សមាគមយុវជន​និស្សិតវៀតណាម នៅ New York បានបង្ហាញមុខ ដោយហៅកាត់ថា VNNY ដើម្បីក្លាយទៅជាស្ពានផ្សាភ្ជាប់សិក្សានុស្សិត និស្សិត និងយុវជនវៀតណាមដែលកំពុងសិក្សា និងធ្វើការនៅ New York និងរដ្ឋដ៏ទៃ ទៀតផង។ ឯកអគ្គរដ្ឋទូត និងជាប្រធាន គណៈកម្មាធិការអចិន្តៃ្រយ៍របស់វៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិ លោក Le Hoai Trung បានអញ្ជើញចូលរួមពិធីនេះ សំដៅលើកទឹកចិត្តនិស្សិត យុវជនវៀតណាមនៅទីនេះផងដែរ៕