សហគមន៍អង្គភាពអាជីវកម្មអាមេរិកសន្យាវិនិយោគយូរអង្វែងនៅវៀតណាម
07/03/2017 07:02
(VOVworld)-គណៈប្រតិភូអង្គភាពអាជីវកម្មជាន់ខ្ពស់នៃក្រុមប្រឹក្សាអាជីវកម្មអាមេរិក -អាស៊ាន បានមកបំពេញទស្សនកិច្ចការងារនៅវៀតណាមចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៩ មិនាឆ្នាំ២០១៧ ដោយមានវត្តមានអ្នកគ្រប់គ្រង

ក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក-អាស៊ានរៀបចំសន្និសីទកាសែត (VOV) (VOVworld)-គណៈប្រតិភូអង្គភាពអាជីវកម្មជាន់ខ្ពស់នៃក្រុមប្រឹក្សាអាជីវកម្ម អាមេរិក -អាស៊ាន បានមកបំពេញទស្សនកិច្ចការងារនៅវៀតណាមចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ មិនាឆ្នាំ២០១៧ ដោយមានវត្តមានអ្នកគ្រប់គ្រងជាន់ខ្ពស់របស់៣០ សម្ព័នក្រុមហ៊ុនជួរ មុខប្រទេសអាមេរិក។ នៅក្នុងសន្និសីទកាសែតបានរៀបចំ ឡើងនាថ្ងៃទី៦មិនានៅទីក្រុងហាណូយ លោក Christian Bennet ប្រធានគណៈ កម្មាធិការវៀតណាមចំណុះ ក្រុមប្រឹក្សាអាជីវកម្មអាមេរិក-អាស៊ានបានអះអាងថា គាំទ្ររាល់ការខ្នះខ្នែងកែលំអ បិរយាកាសធ្វើអាជីវកម្មរបស់រដ្ឋាភិបាលវៀតណាម ព្រមទាំងអះអាងជាថ្មីម្តងទៀត នូវការសន្យាធ្វើការវិនិយោគយូរអង្វែងរបស់អង្គ ភាពអាជីវកម្មអាមេរិកសម្រាប់ទីផ្សារ វៀតណាមផងដែរ។ រីឯលោក Mars Meanly អនុប្រធានទទួលបន្ទុកគោលនយោបាយរបស់ក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក -អាស៊ានថា៖ “អាស៊ាននិងវៀតណាមជាផ្សារមួយក្នុងចំណោមបណ្តាទីផ្សារដែលក្រុមហ៊ុន នានារបស់អាមេរិកចង់វិនិយោគធ្វើអាជីវកម្ម។ទោះបីជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម TPP គ្មានការចូលរួមរបស់អាមេរិកក៏ដោយ ប៉ុន្តែប្រទេសនៅសល់ចំនួន១១នេះ នៅ តែសន្យាត្រៀមរៀបចំកិច្ចប្រជុំនៅប្រទេសឈីលីនាថ្ងៃខាងមុខ។តាមនោះ នៅមាន ឱកាសជាច្រើនសម្រាប់សហគមន៍អង្គភាពអាជីវកម្ម ក្នុងនោះមានអង្គភាពអាជីវកម្ម អាមេរិកធ្វើអាជីវកម្មការសន្យារបស់ប្រទេសសមា ជិក TPP ទាំង១១នេះ”។ តាមរបៀបវារៈ ក្នុងអំឡុងពេល៤ថ្ងៃស្នាក់នៅវៀតណាម គណៈប្រតិភូអង្គភាព អាជីវកម្មជាន់ខ្ពស់នៃក្រុមប្រឹក្សាអាជីវកម្មអាមេរិក-អាស៊ានបានជួបធ្វើការជាមួយ ថ្នាក់ដឹកនាំរដ្ឋ រដ្ឋាភិបាល រដ្ឋសភាវៀតណាមក៏ដូចជារដ្ឋមន្ត្រីមួយចំនួនពាក់ព័ន្ធនឹង វិស័យអាជីវកម្មផងដែរ៕
Related






