សហគមន៍អន្តរជាតិខិតខំប្រឹងប្រែងបញ្ចប់វិបត្តិនៅស៊ីរី
31/10/2015 07:04
(VOVworld)-នាថ្ងៃទី៣០តុលា អាមេរិក រុស្ស៊ី អ៊ីរ៉ង់ រួមជាមួយប្រទេសដទៃចំនួន ១៤ទៀតដែលលកំពុង ចូលរួមសន្និសីទអន្តរជាតិបើកទូលាយស្តីពីបញ្ហាស៊ីរី

(VOVworld)-នាថ្ងៃទី៣០តុលា អាមេរិក រុស្ស៊ី អ៊ីរ៉ង់រួមជាមួយប្រទេសដទៃចំនួន ១៤ទៀតដែលលកំពុងចូលរួមសន្និសីទអន្តរជាតិបើកទូលាយស្តីពីបញ្ហាស៊ីរីនៅ ក្រុងVienna របស់អូទ្រីស្ត បានអំពាវនាវអំពីបទឈប់បាញ់មួយលើទូទាំងប្រទេស ស៊ីរី ហើយចាប់ផ្តើមឡើងវិញកិច្ចចរចារដោយអ.ស.បធ្វើជាអាជ្ញាកណ្តាល រវាង រដ្ឋអំណាច Damascus និងភាគីប្រឆាំង ក៏ដូចជាអនុវត្តរាល់ការបោះឆ្នោតថ្មី។ ក្នុង សេចក្តីថ្លែងការនាំចេញក្រោយសន្និសីទនេះ ភាគីចូលរួមនានាសុទ្ធតែបានអះ អាងថា “រាល់ការខ្វែងគំនិតធំៗនៅតែសេសសល់” ប៉ុន្តែឯកភាពថា “ត្រូវជម្រុញការ ខិតខំប្រឹងប្រែងការទូត ដើម្បីបញ្ចប់សង្គ្រាមផ្ទៃក្នុង”នៅស៊ីរី។ តាមសេចក្តីថ្លែងការ នេះភាគីនានាដែលចូលរូមកិច្ចចរចារ បានស្នើរអ.ស.ប ប្រមូលតំណាងនៃរដ្ឋ អំណាចស៊ីរីនិងភាគីប្រឆាំង សំដៅជំរុញដំណើរការនយោបាយមួយ នាំមកនូវ រដ្ឋអំណាចគួរឲ្យទុកចិត្តមួយផងដែរ៕
Related






